បុរសម្នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តពីរគ្រឿងបុកគ្នា បុរសម្នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តពីរគ្រឿងបុកគ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

បុរសម្នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ រថយន្តពីរគ្រឿងបុកគ្នា

បានផុស

នៅ

បុរសម្នាក់បានរងរបួសស្រាល ក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នា ហើយជ្រុលទៅបុករថយន្តចតស្ងៀមមួយគ្រឿងទៀត និងបុករនាំងទ្វារដែកខូចខាតអស់ ៣ ផ្ទាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៖ ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែវិច្ឆិកា នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយាន់ដាយ បើកបរដោយបុរសឈ្មោះ ថេង ចាន់រិទ្ធ លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត១ គ្រឿងទៀតមិនស្គាល់ម៉ាក រួចក៏ជ្រុលបុករថយន្ត១គ្រឿងទៀតម៉ាកនីសាន់ ដែលចតស្ងៀម ហើយបុករនាំងទ្វារដែកចំនួន ៣ ផ្ទាំងទៀត ទើបរថយន្តបង្កអស់ល្បឿន។

នៅក្នុងករណីនេះបង្កការខូចខាតរថយន្ត២គ្រឿង ១គ្រឿងធ្ងន់ រនាំងទ្វារដែក៣ផ្ទាំង និងមនុស្សម្នាក់ជាអ្នកបើកបររថយន្តបង្កបានរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ចំណែករថយន្តទាំង ២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងដោះស្រាយ តាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services