ផ្ទុះអាវុធ​ទាំងយប់​ជាង ២០ គ្រាប់ ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​មុខសញ្ញា​
Connect with us

សន្តិសុខសង្គម

ផ្ទុះអាវុធ​ទាំងយប់​ជាង ២០ គ្រាប់ ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​មុខសញ្ញា​

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជា​ប្រជាពលរដ្ឋ​ធម្មតា បាន​លាក់​ទុក​អាវុធ​ខុសច្បាប់ ព្រមទាំង​បាន​បាញ់​អស់​ជាង ២០ គ្រាប់ ខណៈ​ដែល​ជន​រូប​នេះ​ស្រវឹង ហើយ​បាន​រត់​ចូល​ព្រៃ​បាត់ស្រមោល ដោយ​សមត្ថកិច្ច​ទាំង​៣​អង្គភាព​កំពុង​តាមរក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដែល​កម្ពុ​ជាថ្មី ទទួល​បាន​ព័ត៌មាន​បឋម គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ប្រមាណ ជាង ៨ យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​នឹង​ផ្ទះ​ជន​បង្ក​ផ្ទាល់​តែម្តង ដែល​ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​។

បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បាន​ផឹក​ស៊ី​ឡើង​ស្រវឹង ហើយ​ទំនងជា​មានការ​ទាស់​សម្តី​ជាមួយ​កូនប្រសារ បន្តិច​ប​ន្ទួ​ច ស្រាប់តែ​មួយសន្ទុះ​ក៏​ឮស្នូរ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ដែល​ទំនងជា​បាញ់​ឡើងលើ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ជា​ខ្លាំង ​ព្រោះ​មិន​ដឹង​ថា​ បុគ្គល​រូប​នេះ ​មាន​លាក់​ទុក​អាវុធ​តាំងពី​ពេលណា​មក រួចហើយ​គេ​ក៏​លឺ​កាំភ្លើង​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់ស្រមោល។

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ដោ​យស​ង្កេត​ឃើញថា ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​ធុន AK-47 ដោយ​កម្លាំង​បាន​រកឃើញ​សំបក​គ្រាប់​ដែល​បាញ់​រួច​មាន​ចំនួន ២១ គ្រាប់ ។ បច្ចុប្បន្ន​ទាំង​កម្លាំង​អធិការ កម្លាំងយោធា ក៏ដូចជា​កម្លាំង​អាវុធហត្ថ កំពុង​តាម​ស្វែងរក​មុខសញ្ញា​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

ជីវិតកម្សាន្ដ២ ម៉ោង មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

កីឡា៤ ម៉ោង មុន

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កីឡា​បាញ់កាំភ្លើង ឆ្នាំ​២០២២

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់អុកស៊ីហ្សែនរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម