ផ្ញើគ្រឿងញៀនតាមក្រុមហ៊ុន​ដឹកជញ្ជូនពីភ្នំពេញទៅបាត់ដំបង សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន២នាក់
Connect with us

សន្តិសុខសង្គម

ផ្ញើគ្រឿងញៀនតាមក្រុមហ៊ុន​ដឹកជញ្ជូនពីភ្នំពេញទៅបាត់ដំបង សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន២នាក់

បានផុស

នៅ

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាត់ដំបង បានស្រាវ​ជ្រាវ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន(​ផ្ញើតាម​ក្រុមហ៊ុន​ដឹកជញ្ជូន​វិ​រៈ​ប៊ុន​ថាំ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២២ និងបន្តស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០២២ ដោយបានដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន និងគ្រាប់​អាវុធ​វែង​ចំនួន​០៧​គ្រាប់​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនមានឈ្មោះ ជា សុវណ្ណបញ្ចកា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ​តាម​អន​ឡាញ (​ជា​អ្នក​មក​ទទួល​គ្រឿងញៀន ផ្ញើ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​បាត់ដំបង​)​។ ឈ្មោះ ម៉ម សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ (​ជា​ម្ចាស់​គ្រឿងញៀន ដែល​ផ្ញើពី​ភ្នំពេញ​ ទៅ​ខេត្ដ​បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត​)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាង ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់​ធំ​ល្មម​, ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០២​កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​២៥០​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២០០​គ្រាប់​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទី មុន

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោ​ផ្ទះ​ទុកចោល ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មាន​សល់

កីឡា១ ម៉ោង មុន

រឿងរ៉ាវ ៣ សំខាន់ៗ ដែល​ត្រូវ​ទស្សនា​កម្មវិធី ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

Sokha Hotels

ព័ត៌មានពេញនិយម