ព័ត៌មានជាតិ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ
កាន់តែខិតជិតមកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ កម្លាំងមានសមត្ថកិច្ច បានប្រកាសរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តសកម្មភាពបង្ក្រាបក្មេងទំនើងដែលអុកឡុករំខានដល់ការសប្បាយរបស់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានក្មេងទំនើងអុកឡុកសង្គម «ប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ»។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់ ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រុមក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សង្គម មិនអាចឱ្យនៅក្រៅសំណាញ់ច្បាប់បានឡើយ ពោលគឺនឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ចៀសវាងមានឱកាសប្រព្រឹត្តសកម្មភាពអុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ដោយត្រូវបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការ ដើម្បីចាត់វិធានការច្បាប់។

បើតាមលោក ទូច សុឃៈ ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះ បន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថា ត្រូវឋិតនៅក្នុងពន្ធនាគារ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គម ពួកគេក៏ដូចជាយុវជនផ្សេងទៀត ទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេស។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែងឡើយ។ ក្នុងនាមជាសេនាធិការ, លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជានេះ បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


