ព័ត៌មានជាតិ
ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ
ប្រធានរដ្ឋសភា សម្ដេចសភាធិការធិបតី ឃួន សុដារី ប្រាប់ទៅក្រសួងសុខាភិបាលឱ្យគិតគូរពិចារណាស្វែងរក និងលៃលកថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង។ សម្ដេចបានលើកឡើងបែបនេះក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង» នៅសាលសន្និសីទ្ធរដ្ឋសភាព្រឹកថ្ងៃទី៣១ ខែមីនា។

ការលើកឡើងរបស់សម្ដេចសភាធិការធិបតី គឺបន្ទាប់ពីសម្ដេចបានដឹងថា ក្នុងថវិកាឆ្នាំ២០២៥ និងកន្លងមកនេះក្រសួងមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយបញ្ហាជំងឺមិនឆ្លងនោះឡើយ ហើយស្របនឹងអត្រាស្លាប់របស់ពលរដ្ឋដោយសារជំងឺមិនឆ្លងនេះកំពុងកើនឡើងថែមទៀត។
សម្ដេចថា៖ «នេះជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភជាខ្លាំង ដោយយើងទាំងអស់គ្នា ទាំងស្ថាប័នប្រតិបត្តិ នីតិប្បញ្ញត្តិ និងវិស័យឯកជន ត្រូវធ្វើការរួមគ្នាឱ្យកាន់តែជិតស្និត និងសកម្មថែមទៀត ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះឱ្យនៅកម្រិតអប្បបរមា»។

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា អត្រាស្លាប់ដោយជំងឺមិនឆ្លងនៅកម្ពុជាមានប្រមាណ៦៤%ហើយ ២៣%អាចស្លាប់មុនអាយុ៧០ឆ្នាំ។ ក្នុងន័យនេះប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់អាចស្លាប់មុនអាយុ៧០ឆ្នាំ ដោយសារជំងឺឆ្លង។
សម្ដេចប្រធានរដ្ឋសភាថារដ្ឋសភាគាំទ្រដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលស្គាល់នូវបញ្ហាជំងឺមិនឆ្លងនិងសម្រេចដាក់បញ្ជូលជំងឺនេះទៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសម្រេចបានការថយចុះ ១/៣ នៃអាត្រាមរណមុនអាយុដោយសារជំងឺមិនឆ្លងត្រឹមឆ្នាំ២០៣០។

លើសពីនេះតាំងនាមឱ្យសភាកម្ពុជា សម្ដេចសភាធិការធិបតី បានបញ្ជាក់ថានឹងគាំទ្រជានិច្ចដល់គោលនយោបាយ និងច្បាប់ទាំងឡាយណាដែលដាក់ឆ្លងរដ្ឋសភាដែលមានគោលដៅ ការពារ និងលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។
កាលពីកន្លងទៅសភាជាតិកម្ពុជាបានអនុម័តច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារជាដើម ដែលជាការបោះជំហានថ្មីមួយទៀតក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើសពីវិស័យសុខាភិបាល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


