Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​​​​​បើក​ប្រតិបត្តិការ​​ពិនិត្យ​ទីតាំង​​លក់​គ្រឿង​សំអាង​ ដេត​ ម៉ាលីណា ​ក្រោយ​​​​​​​​​​ជន​រង​គ្រោះ​ប្រើ​​​​​ប្រាស់​ធ្វើ​ឲ្យ​​​ប៉ះពាល់​ស្បែក​​​

បានផុស

នៅ

​​​​សមត្ថកិច្ច ជំនាញ​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ក្រសួង​មហាផ្ទៃ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​លក់​គ្រឿងសំអាងមួយកន្លែង ជា​ផលិតផលប្រ៊េន DMLN ​នៅ​ផ្ទះ​លេខ៤៧២ ផ្លូវ​លេខ​ដោនថោន៧ ភូមិ​គោកចំបក់ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ​ ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ជនរងគ្រោះ ​ប្រើ​ប្រាស់​រង​ផល​ប៉ះពាល់​ដល់​ស្បែក​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិត​​ផល​ប្រ៊េន DMLN ដែល​គេ​​ដឹង​ថា ជា​របស់​​អ្នក​ស្រី​ ដេត​​ ម៉ាលី​ណា​ អតីត​ប្រពន្ធ​លោក ឌួង ឆាយ ​ត្រូវ​បាន​​សមត្ថកិច្ច​​បើក​ប្រតិបត្តិការ​ឆ្មក់​នៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២២។​

កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លង​មកបានប្រើប្រាស់ផលិតផល ធ្វើ​ឲ្យ​មាន​រង​ផលប៉ះពាល់ដល់រាងកាយ​ និង​ស្បែក​ជាដើម​ ខណៈ​ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា។

យ៉ាង​ណា​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច មិន​បាន​ធ្វើ​ការ​ដក​ហូត​សម្ភារៈ​វត្ថុ​តាង​យក​ទៅ​នោះ​ទេ​ និង​បាន​ដក​កម្លាំង​ទៅ​វិញ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម