ព័ត៌មានជាតិ
កម្លាំងចម្រុះខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន ៦គោលដៅ ដើម្បីស្វែងរកបទល្មើស
គណបញ្ជាការឯកភាពស្រុកក្រុងទាំង៥ ចំណុះខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចចំរុះជិត ១០០នាក់ ដាក់ប៉ារាស់ចុះឆែកចំនួន ៦គោលដៅ នៅតាមភូមិ សាសសាស្ត្រក្នុងខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យស្វែងរកបទល្មើស។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងរដ្ឋបាលចម្រុះបានធ្វើការពិនិត្យ រថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និង Passapp ចំនួន ៤០០គ្រឿង ដោយទទួលបានលទ្ធផល ដូចជា ធ្វើតេស្ដជាតិអាកុលចំនួន ៥៤នាក់ រកឃើញវិជ្ជមាន ១០នាក់ (ខ្មែរ)។ ធ្វើតេស្តរកសារធាតុញៀនចំនួន ៧៦នាក់ រកឃើញវិជ្ជមាន ៥នាក់ ជនជាតិខ្មែរ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។ ត្រួតពិនិត្យអាវុធជាតិផ្ទុះ លើថយន្តចំនួន ១៨៨គ្រឿង ( អាវុធឆ្លងកាត់គ្មាន)។ ឃាត់រក្សាទុកម៉ូតូ៤គ្រឿង ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន ១ករណី និងកែច្នៃស៊ីមាំងខុសបច្ចេកទេស និងគ្មានស្លាកលេខ និងផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួក សុវត្ថិភាពចំនួន ៦នាក់ (ផាកពិន័យតាមគោលការណ៍)។ ព្រមទាំងឃាត់ខ្លួនបាន ១០នាក់ ក្នុងនោះចិន ២នាក់ និងវៀតណាម ១នាក់ ករណីរក្សាទុក ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន និងម្សៅក្រាមប្រភេទ Ferrari។


សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលគណៈបញ្ជាការឯកភាពស្រុក ក្រុងចំណុះ ខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរស្វែងរកបទល្មើសនៅតាមដងផ្លូវសាធារណៈ ដែលកិច្ចការនេះ រដ្ឋបាលស្រុក ក្រុង បានធ្វើសកម្មភាពជារាងរាល់យប់ និងជាច្រើនថ្ងៃមកហើយ ដោយក្នុង១យប់ៗ ក្រុមការងារចំរុះបានចាប់ និងឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបទល្មើសបានជាច្រើន។ ក្នុងនោះមានបទល្មើសគ្រឿងញៀន ការបើកបរម៉ូតូគ្មានពាក់មួកសុវត្ថិភាព និងការវាស់ជាតិអាកុល រកឃើញបទល្មើសមានចំនួនច្រើនផងដែរ៕




អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


