ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញត្រួតពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញ ជូនមន្ត្រីនគរបាលជួរមុខ
ឧត្តរមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមអនុសាន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកស្នងការរង បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជូនមន្ត្រីនគរបាលការពារព្រំដែនគោកលេខ៧០២, ៩០៥ ជួរមុខដែលឈរជើងប្រចាំការការពារតាមខ្សែបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាល នៃស្នងការដ្ឋាននគរបាលទាំងអស់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ជាបន្តបន្ទាប់គ្រប់ៗគ្នា។

នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានមានមតិផ្តាំផ្ញើ និងក្រើនរំឮក ណែនាំដល់កងកម្លាំងទាំងអស់ថា បើទោះបីជាយើងបានទទួលការចាក់វ៉ាក់សាំងដូសលើកទី៣នេះរួចរាល់ក៏ដោយ ក៏សូមបន្តយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

ចុងក្រោយ លោកស្នងការ បានប្រគល់ថវិការមួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំង០២ក្រុមផងដែរ៕
ដោយ ៖ ចាន់ ធី






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


