Connect with us

សន្តិសុខសង្គម

មក​ដឹង​មូលហេតុ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល

បានផុស

នៅ

កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​.) សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោយមាន​ការ សម្របសម្រួល​នីតិវិធី ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន បើក​ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល ស្ថិតនៅ​អគារ One Park Building #B01 ផ្លូវ​លេខ​០៨ សង្កាត់​ស្រះចក ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង របស់​ជន រងគ្រោះ​មួយចំនួន​។ ក្រោយពី​ការ​ត្រួតពិនិត្យ និង​ឆែកឆេរ កម្លាំង​ចម្រុះ​របស់​គណៈ​ក​ម្មា​ធិ​ការ​បាន​រកឃើញ​៖

​ទី​១- គ្រូពេទ្យ​ជា​ជនបរទេស (​ជនជាតិ​ចិន​) ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​មជ្ឈមណ្ឌល​កែសម្ផស្ស ផ្ការំដួល សុទ្ធតែជា​គ្រូពេទ្យ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួង​សុខា​ភិ បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

២-​គ្រូពេទ្យ​ជា​អ្នកបច្ចេកទេស​បាន​បង្ក​របួស ដោយ​ចេតនា​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់ ដោយបាន​បំពាន​លើ កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។

៣-​នាំចូល ស្តុក​ទុក ប្រើប្រាស់ ផលិតផល​ឱសថ​(​ឱសថ​ក្លែងក្លាយ​) និង​ឧបករណ៍​សម្ភារៈ​បរិក្ខារ​ពេទ្យ​ពុំ​មាន​ចុះ លេខ​ប្រវេទន៍ ឬ​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៤-​ស្តុក​ទុក និង​ប្រើប្រាស់​ឱសថ​គ្មាន​គុណភាព​(​ហួស​សុពលភាព ឬ​ក្លែងក្លាយ​)​ប្រើប្រាស់​។

​ដោយមាន​គោលការណ៍​ឯកភាព​ពី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​មន្តី រដ្ឋ​មន្តី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​.) បន្ត​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូច​មាន​ខាងក្រោម​៖

១- បន្ត​អនុវត្ត ប្រកាស​រួម រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៥។

២- បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឱសថ​សាស្ត្រ និង​វេជ្ជសាស្ត្រ​ខុសច្បាប់​ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

៣- សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បណ្តា​សេវា​សុខាភិបាល អោយ​គោរព​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៤- បន្តធ្វើ​សកម្មភាព និង​ប្រតិបត្តិការ ដើម្បី​សន្តិសុខ​សុវត្ថិភាព​សុខាភិបាល សុខភាព​សាធារណៈ ដើម្បី​ជា​គុណ​ប្រ​យោ ជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ដោយ​ឃើញថា ទីតាំង​ខុសច្បាប់​នេះ​មាន​កំហុស និង​មិន​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជអាជ្ញា សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះ អាសន្ន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​រូប (​ក្រុមគ្រូពេទ្យ ជន ជាតិចិន​) ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។ ចំពោះ​ជន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត សមត្ថកិច្ច នឹង​បន្ត​ស្រាវជ្រាវ និង​ស្វែងរក ដើម្បី​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​។ ព្រឹត្តិការណ៍​នេះ​ជាការ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ក សម្ផស្ស​ដ៏​ធំ​ជា​លើក​ទី​២ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​

​គួររំលឹកថា កន្លងមក​មាន​ជនខិលខូច​មួយចំនួន​កំពុងបើក​អាជីវកម្ម​ខាង​ផ្នែក​កែ​សម្ផស្ស ដែល​មិនបាន​គោរព​តាម ច្បាប់​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​គ្មាន​គុណភាព រង​ការ​ប៉ះពាល់​ដល់​សុខភាព និង​គ្មាន​សុវត្ថិភាព​ដល់​អាយុ​ជីវិត​ផងដែរ គណៈកម្មាធិការ​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​លើ​កិច្ចការ នេះ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៨ វិនាទី មុន

៦ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត មានតែ ២បណ្តឹងប៉ុណ្ណោះ នៅខេត្តកោះកុង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋាភិបាល កែសម្រួលដីតំបន់ទន្លេសាប ជិត ២ ម៉ឺនហិកតា ជូនពលរដ្ឋ ១,២៥ ម៉ឺន គ្រួសារ

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេច​តេជោ​ ហ៊ុន សែន​ ឱ្យ​សិក្សា​បូមស្ដារ​ដីល្បាប់​ចេញ​ពីបឹងទន្លេសាប​ដើម្បី​អភិរក្សពូជត្រី

នយោបាយ១៤ នាទី មុន

សម្ដេច ស ខេង ប្រាប់ទូតអឺរ៉ុបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺបង្ហាញភាពចម្រុះនៃប្រជាធិបតេយ្យនៅមូលដ្ឋាន

ព័ត៌មានជាតិ៣៧ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ប្រកាសកែសម្រួលព្រំប្រទល់តំបន់ ៣ និងតំបន់ ២ ជុំវិញបឹងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម