សន្តិសុខសង្គម
ឆេះក្លឹបកម្សាន្ដនៅជាន់ទី៤ ខណៈកំពុងដំណើរការរត់ជាន់គ្នាទាំងយប់
ក្លឹបឌីស្កូមួយកន្លែងដែលគេដឹងថា ជាទីកន្លែងប្រមូលផ្តុំក្រុមយុវវ័យ និងជាកន្លែងរបស់កូនមន្ត្រីប៉ូលិសឋាន:អធិការមួយរូប ត្រូវបានអគ្គីភ័យឆាបឆេះទាំងយប់ បណ្តាលអោយក្រុមក្មេងស្ទាវ និងយុវវ័យរត់ជាន់ជើងគ្នាពីជាន់លើចុះមកក្រោម ដើម្បីរកកន្លែងសុវត្ថិភាព។
ករណីអគ្គីភ័យមួយនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៨១ក្រុមទី០៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជាភោជនីយដ្ឋាន ឬជាក្លឹបកម្សាន្ត យីហោ ឌឺអូវើថែម ស្ថិតនៅជាន់ទី៤ ដែលមានទំហំ២០មx១៧ម របស់ឈ្មោះ នី សារ ភេទប្រុស អាយុ២៧ឆ្នាំ ។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា នៅពេលកើតហេតុនោះ គឺក្លឹបកំពុងដំណើរការ ដែលធ្វើអោយក្រុមយុវវ័យរត់ប្រសេចប្រសាច ដើម្បីរកផ្លូវចុះមកក្រោម ដោយសារតែទីតាំងនេះស្ថិតនៅជាន់ទី៤ ។
ដោយឡែកប្រភពផ្សេងទៀតក៏បាននិយាយថា ម៉ោងនេះ គឺជាម៉ោងដែលមនុស្សទូទៅកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ ចំឡែកអីនៅកន្លែងកើតហេតុ ដែលប្រមូលផ្តុំដោយក្រុមក្មេងស្ទាវ ម្តេចក៏មិនងងុយដេកបែបនេះ ដោយម្នាក់ៗហាក់បីដូចជាកំពុងសប្បាយគ្មានខ្វល់អ្វីទាំងអស់។

យោងតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារខូចខាត គឺភោជនីយដ្ឋាន១ខ្នង ទំហំ២០ម × ១៧ម សង់អំពីថ្ម កម្ពស់៥ជាន់ ( ឆេះបន្ទប់ជាន់ទី ៤ចំនួន១បន្ទប់មានទំហំ ២០ម × ១៧ម និង សម្ភារប្រើប្រាស់ក្នុងបន្ទប់ មួយចំនួន បើគិតជាទឹកប្រាក់ប្រហែល ២៨.០០០ ដុល្លារ ( ពីរម៉ឺនប្រាំបីពាន់ដុល្លារ ) ។
ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តចំនួន៤គ្រឿង រហូតគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


