Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ បណ្ដាក់គ្នារយៈពេល ២ ថ្ងៃ ករណីជួញដូរគ្រឿងញៀន

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀងកាលពី​រសៀល​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៦ នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោស ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៧​និង​៣០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ​បានចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ នៅ​ចំណុច​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ ជនសង្ស័យ ទី​១ ឈ្មោះ​ទេព ច​ន្នា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង, ​ទី​២- ឈ្មោះ នួន ហឿន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង។ ដោយ​ចាប់បាន​វត្ថុតាង​រួមមាន​ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០១​កញ្ចប់ ទម្ងន់​ថ្នាំ​សុទ្ធ ០,៧១ ក្រាម​, ២- បំពង់​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ០១។​

​ក្រោយពី​មន្ត្រីនគរបាល​យុត្តិធម៌​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទេព ច​ន្នា ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ អែល ស្រី​ពៅ ភេទ​ស្រី អាយុ ២៥​ឆ្នាំ​។ រហូតដល់​វេលា​ម៉ោង​០៦​និង​៤៥​នាទី ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ នៅ​ចំណុច​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ដែល​ជនសង្ស័យ​នោះ​ឈ្មោះ អែល ស្រី​ពៅ ភេទ​ស្រី អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​កក់ ឃុំ​ស្វាយ​រំពា ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អែល ស្រី​ពៅ បាន​សារភាពថា​ខ្លួន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ សួន អា​នីសា ភេទ​ស្រី ។​

​រហូតដល់​ម៉ោង ១០​ និង​ ៣០ ​នាទី​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយទាប កម្លាំង​កង​រាជ​អាវុធ​ស្រុក​កំពង់​រោទ៍ សហការ​ជាមួយ​មន្ទីរ​បង្ក្រាប​បទ​ល្មើស បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ស្រី ០១ នាក់ ទី១-​ឈ្មោះ សួន អា​នីសា ភេទ​ស្រី អាយុ ៣៨ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា​ម៉ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ២-​ឈ្មោះ សួន សេរី ភេទ​ប្រុស អាយុ ២០ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សា​ម៉ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ដែល​ចាប់បាន​វត្ថុតាង​រួមមាន​៖ ១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​ធំ​ទម្ងន់​ថ្នាំ​សុទ្ធ ៥៣,៥០ ក្រាម, ២-​ទូរ​សព្ទ​ចំនួន ០៣ គ្រឿង, ៣-​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សួន សេរី បាន​សារភាពថា​ ខ្លួន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ កើត ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស។ រហូតដល់​ម៉ោង ១១​និង ៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​ប្រុស។ ១-​ឈ្មោះ កើត ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៦ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​អម ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ វត្ថុតាង​រួមមាន​៖ ១.​ជញ្ជីង​ចំនួន​១​គ្រឿង, ២.​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម