សន្តិសុខសង្គម
ជម្លោះតិចតួច ទាញពូថៅវាយក្បាលប្រពន្ធ
សមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើហិង្សាទៅលើប្រពន្ធ ដោយវាយក្បាលនឹងខ្នងពូថៅ បណ្តាលឲ្យសន្លប់។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៥០ នាទី យប់ នៅចំណុចក្រុមទី ១២ ភូមិកៀនកែស ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

បទហិង្សាដោយចេតនាមានអាវុធនេះ បានបង្កឡើងដោយបុរសជាប្តី ឈ្មោះ ហ៊ុន ត្រឹម អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ បានផឹកស្រាស្រវឹង ហើយក៏មានការទាស់សម្តីជាមួយប្រពន្ធឈ្មោះ ប៉ាក យ៉ែន អាយុ ៥៣ ឆ្នាំ ទើបគេបានស្ទុះទៅទាញពូថៅ វាយទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសពកក្បាលផ្នែកខាងក្រោយ និងបណ្តាលឲ្យសន្លប់នៅនឹងកន្លែង ដោយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីព្យាបាល។


ភ្លាមៗនោះ ក្រោយពីបានទទួលនូវសេចក្តីរាយការណ៍រួចមក លោកអធិការ សេង លុច បានចាត់កម្លាំងជំនាញចុះទៅឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន តាមបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


