សន្តិសុខសង្គម
ព្រានព្រៃម្នាក់ ដើរបាញ់សត្វនៅលើភ្នំចង្ក្រានរយ ភ្លាត់ស្នៀតរាលកៃផ្ទុះស្លាប់ខ្លួនឯង
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២នេះថា បុរសជាព្រានព្រៃម្នាក់បានដើរបាញ់សត្វនៅភ្នំចង្ក្រានរយ ហើយភ្លាត់ស្នៀតរាលកៃផ្ទុះកាំភ្លើងកែច្នៃ(ឆ្នុក)ត្រូវចំដើមទ្រូងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមការបំភ្លឺ ពីឈ្មោះ ណែម ស៊ី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិលាបចាស់ ឃុំពាក់ ស្នែង ស្រុកអង្គរធំ ដែលជិះម៉ូតូទៅបាញ់សត្វ ជាមួយគ្នាបានឆ្លើយថា នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹក ខណៈខ្លួនបានទៅអង្គុយលេងនៅផ្ទះឈ្មោះ វឿន វ៉ុន (ជនរងគ្រោះ)ហើយបបួលខ្លួន និងឈ្មោះ អឿម អិត ភេទប្រុស រស់នៅភូមិឃុំជា មួយគ្នា ដើម្បីទៅយកឃ្មុំនៅទីតាំងកន្លែងកើតហេតុ ដោយជិះម៉ូតូចំនួន០២គ្រឿងចេញទៅ ហើយយកម៉ូតូទៅផ្ញើទុកនៅជើងភ្នំអំពិល ផ្ទះរបស់ឈ្មោះ ញ៉ ភេទ ប្រុស ហើយធ្វើការផឹកស៊ីនៅទីនោះ រហូតដល់ម៉ោង១៦និង០០នាទី រសៀល ទើបធ្វើដំណើរដើរឡើងភ្នំបន្ត ដើរបានប្រហែល៥០០ម៉ែត្រ ឈ្មោះ វឿន វ៉ុន (ជនរងគ្រោះ)ចូលយកកាំភ្លើងកែច្នៃ ដែលលាក់ទុកនៅទីនោះ រួចបន្តដំណើរ បានមួយសន្ទុះក៏បាញ់បានមាន់ព្រៃ០១ ក្បាលហើយបន្តដំណើរទៅមុខទៀតក៏បានឃើញម្ជូរទ្រម៉ូង ក៏បានប្រាប់ឲ្យជនរងគ្រោះបេះ ចំណែកខ្លួនធ្វើដំណើរបន្ត បានប្រហែល៣០ម៉ែត្រក៏បានលឺសម្លេងផ្ទុះហើយជនរងគ្រោះស្រែកឲ្យខ្លួនជួយ និងបានប្រាប់ឲ្យជួយដកឆ្នុកចេញពីដើមទ្រូងផង។
ភ្លាមនោះក៏បាត់សម្លេងនិងលេងកំរើក ហើយខ្លួនសន្និដ្ឋានថា ស្លាប់បាត់ទៅហើយ ទើបខ្លួន ត្រឡប់មកភូមិវិញ ដើម្បីមកប្រាប់បងប្អូនជនរងគ្រោះនិងសមត្ថកិច្ចចុះមកពិនិត្យ។
បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះធ្វើកោសល្យវិច័យសាកសពរួចរាល់ក៏បានប្រគល់សពឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


