សន្តិសុខសង្គម
ឆេះឃ្លាំងស្តុបសម្ភារៈក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញអស់ទាំងស្រុង
អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុបកៅអីចាស់ៗ និងក្តារខៀនអស់ទាំងស្រុង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ទ្ធរុស្សី ភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងដែលឆាបឆេះខាងលើប្រភេទ ថ្មបេងតុងទំហំ៨ម៉ែត្រx២៥ម៉ែត្រ ។ សម្ភារៈដែលខូចខាតមានកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង និងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់ស្លាប់ឬរងរបួសនោះទេដោយកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់០៥រថយន្ត ស្មើរនឹង២០ម៉ែត្រគូប និងពន្លត់ចប់នៅវេលាម៉ោង ០៨និង០០នាទីយប់ថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចបញ្ជក់ថា មូលហេតុនៃការឆាបឆេះខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


