សន្តិសុខសង្គម
ឆេះផ្ទះលក់ចាប់ហួយ ផ្ទុះប៊ីដុងសាំងស្រោចលើមនុស្ស៥នាក់រងរបួស
មានប្រជាពលរដ្ឋជាច្រើននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានអគ្គិភ័យមួយបានកើតឡើងហើយបានផ្ទុះប៊ីដុងសាំង ស្រោចទៅលើក្រុមមនុស្សដែលព្យាយាមចូលទៅជួយ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨យប់ នៅចំណុចក្រុមទី១៨ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះមានម្ចាស់ឈ្មោះ ហ៊ិន សាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ដែលជាផ្ទះលក់ឥវ៉ាន់ចាប់ហួយធ្វើអោយផ្ទុះប៊ីដុងសាំង ជះស្រោចទៅលើ អ្នកចូលទៅជួយបង្កអោយរងរបួសធ្ងន់ចំនួន៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ១.ឈ្មោះ ជិន ជឿម ភេទប្រុស អាយុ៥៥ឆ្នំា មានទីលំនៅភូមិព្រៃព្រាល ឃុំព្រស្វាយ ស្រុកមោងឬស្សី ២.ឈ្មោះ មុត ដេត (ហៅធា )ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ៣.ឈ្មោះ ឡាយ ស្រីណូ ភេទស្រី អាយុ២៩ ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ៤.ឈ្មោះ ឃួន សំណាង ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី និង ៥.ឈ្មោះ សួង ញ៉ាន ភេទប្រុស អាយុ៤៥ ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំព្រស្វាយ ស្រុកមោងឬស្សី ។

តាមការអះអាងពីម្ចាស់ផ្ទះបានបញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី រីឯទ្រព្យសម្បត្តិ ខូចខាតអស់មួយចំនួនសរុបជាទឹកប្រាក់ប្រហែល៣.៥០០ ដុល្លារ។
នៅក្នុងហេតុការណ៍នេះដែរ គឺកម្លាំងបានប្រើប្រាស់រថយន្តទឹកចំនួន៥គ្រឿង ដែលមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុករុក្ខគីរីចំនួន១គ្រឿង និងរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋចំនួន៣គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍នេះបាន៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


