Connect with us

សន្តិសុខសង្គម

ឡានដឹកពលករខ្មែរគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ ស្លាប់ ២ នាក់ និងរបួសធ្ងន់ ១១ នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្សចំនួន ២ នាក់បានបាត់បង់ជីវិត និង ១១ នាក់បានរងរបួសធ្ងន់ ខណៈពលករខ្មែរទាំងនេះ បានធ្វើដំណើរមិនស្របច្បាប់តាមរថយន្តមួយគ្រឿង បានជួបនឹងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៥៥ នាទី រំលងអធ្រាត្រថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ រវាងរថយន្តនីសាន់ និងរថយន្តសណ្តោងធុនធ្ងន់។

នៅកន្លែងកើតហេតុ គេសង្គេតឃើញរថយន្តនីសាន់បានបុកពីក្រោយទៅលើរថយន្តសណ្តោងធុនធ្ងន់ បណ្តាលឱ្យអ្នកបើកបរឈ្មោះ ថាំ ប្រាក់ឌិន ភេទប្រុស អាយុ ៣០ ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់ ដោយឡែកប្រពន្ធអ្នកបើកបរឈ្មោះ វិមុដា អាយុ ៣៥ ឆ្នាំ ដែលអង្គុយក្បែរ (ស្លាប់) និងកុមារាអាយុ ១ ឆ្នាំ ជាជនជាតិខ្មែរ (ស្លាប់) រីឯពលករខ្មែរដែលអង្គុយខាងក្រោយចំនួន ១១ នាក់ទៀត រងរបួសទាំងអស់ ដោយភ្លាមៗនោះ សមត្ថកិច្ចថៃបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ សម្តេចព្រះយុផារ៉ាត ក្នុងខេត្តស្រះកែវ។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តនីសាន់នេះ បានទៅដឹកពលករខ្មែរទាំង ១២ នាក់ មកពីចំណុចព្រំប្រទល់ស្រុកអារញ្ញប្រាថេត និងស្រុកខ្លងហាត ក្បែព្រំដែនកម្ពុជា ដោយយកទៅដាក់នៅស្រុក ភ្នំសារ៉ាខាម ខេត្តឆៈឈើងសៅ ដោយសារតែការបើកលឿនទើបមានបញ្ហាបែបនេះ។

ដោយឡែកលោក ឈុន តាន អ្នកបើកបររថយន្តសណ្តោងបាននិយាយថា លោកបានទៅដឹកម្សៅដំឡូងមីមកពីខេត្តសុីសាកេត ឆ្ពោះទៅកាន់រោងចក្រ នៅខេត្តឈុនបុរី ដោយបើកយឺតៗធម្មតា ស្រាប់តែឮសំឡេងមានអ្វីបុកពីក្រោយ ទើបលោកបានឈប់ហើយចុះទៅមើល ស្រាប់តែឃើញមានរថយន្តមកបុកពីក្រោយ ព្រមទាំងមានមនុស្សស្លាប់ និងរបួសច្រើន ទើបលោករាយការណ៍ទៅសមត្ថកិច្ចតែម្តង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម