Connect with us

សន្តិសុខសង្គម

ជនជាតិ​ចិនតៃវ៉ាន់៤នាក់ ​ត្រូវ​នគរបាល​បញ្ជូន​ទៅតុលាការ​ពាក់ព័ន្ធករណី​គ្រឿងញៀន​ជាង​១៤០០​គីឡូក្រាម និងសារធាតុគីមីជាង១១តោន

បានផុស

នៅ

ភ្នំពេញ ៖ ជនជាតិ​ចិន​តៃវ៉ាន់​ ចំនួន៤នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរប្រឆាំង​គ្រឿងញៀន​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ នារសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជាង១៤០០គីឡូក្រាម​ រួមនឹង​សារធាតុគីមីជាង១១តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ជី តូ អគ្គស្នងការរង ទទួល​ផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការ ជាមួយ កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ ដោយមានការ សម្របសម្រួល ពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញា រង នៃ អយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ និង លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូងខេត្តកំពង់ស្ពឺ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​០៤​នាក់។

ជនជាតិ​ចិន​តៃ​វ៉ាន់​ទាំង៤នាក់​នោះ​ មានឈ្មោះទី១ ឈ្មោះ TIEN CHAN FU ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( មេការ ) ទី២ឈ្មោះ KHOU PO WEN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( អ្នកបច្ចេកទេស )

ទី៣ឈ្មោះ TENG KUO CHING ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ( អ្នកបច្ចេកទេស )​ និងទី៤ឈ្មោះ LIN YI CHHENG ភេទ ប្រុស អាយុ ៣១ ឆ្នាំ ( អ្នកបច្ចេកទេស )។

គួរ​បញ្ជាក់ថា កាល​ពី​ម៉ោង ១៨ និង ៣០ នាទី នៅ ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ ២០២២ ​បន្ទាប់​ពី​មាន​ការស្រាវជ្រាវ អស់​រយៈ​ពេល​ជាង​០២ ខែ រួច មក​ កម្លាំង​សមត្ថកិច្ច មន្ទីរ ប្រឆាំង គ្រឿងញៀន​ បាន​បើកប្រតិបត្តិការ​បង្ក្រាប​កន្លែង​មន្ទីរ​ពិសោធន៍ លួចលាក់ កែច្នៃ​ផលិតសារធាតុ​ញៀន នៅ​៣ទីតាំង ផ្សេង គ្នា ជា បន្តបន្ទាប់ រួមមាន ចំណុច ទី ១ នៅ​បន្ទប់​លេខ ៨០២ ក្នុង ខុន ដូ J CITY ផ្លូវ លេខ ៣២២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណុចទី២ ស្ថិត នៅក្នុងចំការស្វាយភូមិតាំងស្រឹង ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ និង​ចំណុចទី៣ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំពោះវត្ថុតាង សមត្ថកិច្ចដកហូត​វត្ថុតាង​រួមមាន ម៉ាស៊ីន ឧបករណ៍​សម្ភារៈ​សម្រាប់​កែច្នៃ ផលិត វេច​ខ្ចប់មួយ​ចំនួន​ធំ ,​សារធាតុ​ញៀន ប្រភេទ​កេតា​មីន ទម្ងន់ជាង​៤១kg ,​ល្បាយ សារធាតុ ញៀន កេតាមីន ទម្ងន់ ១៤២៥kg ,​ថ្នាំ គ្រាប់​នី​មេ​តា ហ្សេ ប៉ាម ទម្ងន់០.៩g និង​សារធាតុ​គីមី​ផ្សំ ជាង១១ តោន៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

របប​សឹក​មីយ៉ាន់ម៉ា ប្រកាស​បទ​ឈប់បាញ់​បណ្ដោះអាសន្ន ព្រោះ​គ្រោះរញ្ជួយដី

ព័ត៌មានជាតិ៣១ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អតីត​ប្រធានរដ្ឋឡាវ លោក ​ខាំ​តៃ ស៊ី​ផាន់​ដ​ន ទទួលមរណភាពក្នុង​វ័យ​១០១ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម