សន្តិសុខសង្គម
កម្លាំងអធិការក្រុង ទទួលបានគ្រាប់រំសេវជាច្រើនប្រភេទ ពីប្រជាពលរដ្ឋ ដែលប្រទះឃើញ
បាត់ដំបង ៖ គ្រាប់រំសេវជាច្រើនប្រភេទ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទទួលបាននិងបន្តប្រគល់ដល់មន្ត្រីស៊ីម៉ាក់ ដើម្បីកម្ទេចចោល បន្ទាប់ពីមានប្រជាពលរដ្ឋយកមកប្រគល់អោយ។
ការប្រគល់គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទះដែលបានពីប្រជាពលរដ្ឋនេះ បានធ្វើឡើងនាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៩ ព្រឹក ដោយ កម្លាំងជំនាញផ្នែក សណ្តាប់ធ្នាប់ សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង ដឹកនាំដោយលោក អនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែក បានទទួលនូវគ្រាប់រំសេវជាច្រើនប្រភេទ ដើម្បីយកទៅរក្សាទុក។
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង អាវុធខូចគុណភាព ដែលសមត្ថកិច្ចទទួលបាន និងរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប៉ោ រួមមាន ÷ ១ . អាវុធ ធុន AK ៤៧ ចំនួន ១ ដើម ( លេខរលប់ ) ផលិតនៅប្រទេសសូវៀត ខូចគុណភាព ២ . គ្រាប់កាំភ្លើងត្បាល់ ទំហំ ៨២ mm ចំនួន ១ គ្រាប់ ( ខូច ) ៣ . គ្រាប់ M79 ចំនួន ០៤ គ្រាប់ ៤ . គ្រាប់បែកដៃ សរុប ចំនួន ១៦ គ្រាប់ ( គុណភាពល្អ ) ក្នុងនោះមាន ៖ ក . គ្រាប់បែកដៃ ដងឈើ ចំនួន ២ គ្រាប់ ( ផលិតនៅប្រទេសចិន ) ខ . គ្រាប់បែកដៃ ចិន ពណ៌ខ្មៅ ចំនួន ៤ គ្រាប់ គ . គ្រាប់បែកដៃ ក្រឡាទាប ចំនួន ៦ គ្រាប់ (ផលិតនៅប្រទេស សូវៀត ) ឃ . គ្រាប់បែកដៃ 1T ចំនួន ២ គ្រាប់ ( ផលិតនៅប្រទេសសូវៀត ) ង . គ្រាប់បែកដៃ ទឹកដោះគោ ចំនួន ១ គ្រាប់ ( ផលិតនៅប្រទេស USA ) ច . គ្រាប់បែកដៃ មីនី ចំនួន ១ គ្រាប់ ( ផលិតនៅប្រទេស USA ) ឆ . គីបគ្រាប់បែកដៃ ក្រឡាទាប ចំនួន ១ គ្រាប់ (ផលិតនៅប្រទេស សូវៀត ) ។ ដោយបច្ចុប្បន្នគ្រាប់ទាំងនេះ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង បាត់ដំបង រង់ចាំប្រគល់ទៅអោយមន្ត្រីស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោល៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


