Connect with us

ព័ត៌មានជាតិ

កាយ​ដី​ដំបូក​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ៨ គ្រាប់ យក​ប្រគល់​ឲ្យ​ស៊ី​ម៉ាក់

បានផុស

នៅ

បាត់ដំបង ៖ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៨​គ្រាប់ ដែល​ក្នុង​នោះ​មាន​ទាំង​គ្រាប់ផ្លោង និង​គ្រាប់មីន​ផង​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់អោយ​សមត្ថកិច្ច បន្ទាប់ពី​ពួកគាត់​បាន​ប្រទះឃើញ​ក្នុង​ដីដំបូក​។

ហេតុការណ៍​នេះ​កើត​ឡើង នា​ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ប្រជាពលរដ្ឋ ឈ្មោះ សឿន សាន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ នៅ ភូមិ​បួរ​សង្គ្រាច ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​នាំយក​គ្រាប់​មិនទាន់​ផ្ទុះ​មក​ប្រគល់អោយ​សមត្ថកិច្ច ដើម្បី​រក្សាទុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​រូបនោះ​បាន​និយាយ​ថា ព្រឹក​នោះ​គាត់​បាន​ទៅ​ភ្ជួរស្រែ ហើយ​គាត់​ក៏បាន​កាប់​ដីដំបូក​ជុំវិញ​ដើម្បី​ព​ង្រីក​ផ្ទៃដី ហើយ​ក៏បាន​ប្រទះឃើញ​គ្រាប់​ទាំងនេះ​នៅ​រួមគ្នា​តែមួយ​រណ្តៅ ទើប​គាត់​ប្រមូល​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។

ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួចមក​គឺ​ស​ង្កេត​ឃើញថា គ្រាប់​ទាំងអស់​គឺមាន​ដូចជា គ្រាប់ បេ ៤០ ចំនួន ១ គ្រាប់​ គ្រាប់បេ​៤១ចំនួន២គ្រាប់ គ្រាប់ឡង់ចំនួន១គ្រាប់ ​គ្រាប់ផ្លោង​ធុន៦០មី​ល្លី​ម៉ែត្រ ចំនួន ១គ្រាប់ គ្រាប់ផ្លោង​ធុន៨០មី​ល្លី​ម៉ែត្រ​ចំនួន២គ្រាប់ និង​គ្រាប់មីន​៦៩ចំនួន១គ្រាប់។ បច្ចុប្បន្ន​គ្រាប់​ទាំងនេះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ ប្រគល់​ឲ្យ​ស៊ីម៉ាក់​យកទៅ​កម្ទេចចោល៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២២ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម២៧ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម