សន្តិសុខសង្គម
ពលរដ្ឋក្នុងសង្កាត់បរយ៉ាខាធ្វើស្ពានឆ្លងបណ្តោះអាសន្ន ក្រោយទឹកជំនន់បំផ្លាញស្ពាន
ប្រជាពលរដ្ឋរស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានរួមគ្នាប្រមូលសម្ភារស្ពានយោលចាស់ ដែលទឹកកួចផ្តាច់យកមកធ្វើស្ពានឆ្លងបណ្តោះអាសន្នដើម្បីធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ និងដឹកកសិផលផ្សេងៗ។
ចំណុចស្ពានដែលពួកគាត់រួមកម្លាំងធ្វើស្ថិតនៅចំកណ្តាលភូមិបរហ៊ុយជើង ខណៈមិនមានកន្លែងណាសម្រាប់ឆ្លងទៅមកនោះទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរក្រុងប៉ៃលិន និងមន្ទីរជំនាញឲ្យជួយធ្វើស្ពានសម្រាប់ឲ្យពួកគាត់ធ្វើដំណើរឆ្លងព្រោះនៅតំបន់នេះមិនមានកន្លែងឆ្លងនោះទេ។
សូមរំឭកថា ភ្លៀងធ្លាក់មួយមេធំនៅផ្នែកខាងលើនៃស្ទឹងបរយ៉ាខានៅថ្ងៃទី ៧ ដើមខែតុលានេះបណ្តាលឲ្យជន់លិចកន្លែងកម្សាន្ត និងស្ពានយោលដែលប្រជាពលរដ្ឋធ្លាប់បើកបរឆ្លងកាត់ ត្រូវទឹកជំនន់អូសទៅទាំងគ្រឹះធំៗ ចំណែកដែកទប់ជើងសរសរក៏ត្រូវដាច់ចេញពីគ្នាផងដែរ។

កាលនោះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់ស្ទឹងបរយ៉ាខាបរតាំងស៊ូ ស្ទឹងតារាបឲ្យប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកតាមដងស្ទឹង និងអូរមានការជន់ឡើងខ្លាំង៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


