Connect with us

សន្តិសុខសង្គម

លោក ចូ បៃដិន នឹងអញ្ជើញ​មកកម្ពុជា​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យដឹងនៅថ្ងៃទី ៣០ ខែតុលានេះថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-អាមេរិក និងអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗយ៉ាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២ គ្រួសារសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោក ចូ បៃដិន នឹងចាកចេញពីអាមេរិកទៅប្រទេសអេស៊ីប បន្ទាប់មកបន្តដំណើរមកម្ពុជា ហើយបន្តដំណើរទៅប្រទេសឥណ្ឌូនេស៊ី។

លោកប្រធានាធិបតីអាមេរិក នឹងបញ្ជូនអនុប្រធានាធិបតីមកចូលរួមប្រជុំ APEC នៅឯទីក្រុងបាងកក ប្រទេសថៃ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម