សន្តិសុខសង្គម
ជនសង្ស័យភ្ជង់ប្លន់យកកាបូបពីប្ដីប្រពន្ធមួយគូ អស់លុយជាង ៦០០០ ដុល្លារ ដោយសុវត្ថិភាព
ជនសង្ស័យមួយក្រុម ប្រដាប់ដោយអាវុធខ្លី កាំបិត ស្ទាក់ភ្ជង់ប្លន់យកកាបូបលុយពីប្ដីប្រពន្ធមួយគូ កំពុងជិះម៉ូតូវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ គេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមផ្លូវ ៣០ ម៉ែត្រ ខាងត្បូងផ្សារទួលពង្រ ចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២ នាក់ប្ដីប្រពន្ធ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1M-9509 ឌុបគ្នាមកពីលេងផ្ទះបងប្អូន នៅក្បែរវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ វិលឆ្ពោះទៅផ្ទះនៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវ ៣០ ម៉ែត្រ ពីជើងទៅត្បូង គ្រាន់តែជិះហួសផ្សារទួលពង្របានបន្តិច ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូហុងដាឌ្រីម គ្នា ២ នាក់ មកធ្វើសកម្មភាពលូកដកសោម៉ូតូ តែមិនរលត់។ បន្តជិះទៅមុខបានបន្តិច ស្រាប់តែជនសង្ស័យមកកៀរម្ដងទៀត ជនរងគ្រោះលើកជើងធាក់លើជនសង្ស័យ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងផ្សេងទៀត ប្រដាប់ដោយអាវុធខ្លី កាំបិត ភ្ជង់គំរាមឆក់យកកាបូបបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព។

សម្ភារៈក្នុងកាបូបរួមមាន ៖ លុយ ខ្សែកមាស និងខ្សែដៃ ទម្ងន់ ១,៥ តម្លឹង ទូរស័ព្ទដៃ ២ គ្រឿង សរុបអស់ជាង ៦០០០ ដុល្លារ។

ក្រោយកើតហេតុ ជនរងគ្រោះ ២ នាក់ ប្ដីប្រពន្ធ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមជនសង្ស័យតែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន មកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


