Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបំភ្លឺពាក់ព័ន្ធរថយន្ដពាក់ផ្លាក Heng Huy

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះ បានចេញសេចក្ដីស្រាយបំភ្លឺមួយក្រោយមានការចុះផ្សាយរបស់គណនីយហ្វេសប៊ុកមួយថា «ឡានដែលពាក់ផ្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហើយថែមទាំងគោរព»​ ដែលបានចែកចាយនៅលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មើគ្នាចំពោះមុខច្បាប់ បើខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទើបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ហើយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វើផ្លាកលេខនៅកន្លែងធ្វើផ្លាកលេខ រួចរាល់ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម