សន្តិសុខសង្គម
នារីម្នាក់ជិះម៉ូតូទៅយកឪពុកនៅកន្លែងធ្វេីការត្រូវម៉ូតូមួយគ្រឿងទៀតបុកដួល បោកក្បាលស្លាប់
ភ្នំពេញ ៖ នារីម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូចេញពីផ្ទះទៅយកឪពុកនៅកន្លែងធ្វើការ ត្រូវម៉ូតូមួយគ្រឿងទៀតជិះទៅបុកបណ្តាលឲ្យ ដួលបោកក្បាល ហើយភាគីម្ខាងទៀត របួសស្រាលបានលើកម៉ូតូជិះចេញទៅបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លីម សុខា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកផ្សារអុីអន២ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JL-7520 ចេញពីផ្ទះ នៅខាងក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ ឆ្ពោះទៅយកឪពុកនៅកន្លែងធ្វើការនៅបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ដោយ ធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូហុងដាឌ្រីមដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាមកបុកបណ្តាលឲ្យ ដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកភាគីម្ខាងទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ដោយមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា ជនរងគ្រោះជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិស រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


