សន្តិសុខសង្គម
ស្នងការរាជធានីកោះហៅអ្នកកាក់រថយន្ដយកលុយនៅក្រោមស្ពានអាកាសស្ទឹងមានជ័យមកអប់រំ
បន្ទាប់ពីមានការចែករំលែកនូវវីដេអូពីសកម្មភាពរបស់បុរសស្លៀកពាក់ស៊ីវិលម្នាក់កាន់ដំបងបញ្ជាចរាចរណ៍កាក់រថយន្ដដឹកទំនិញយកលុយនៅក្រោមស្ពានអាកាសស្ទឹងមានជ័យកាលពីវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសានោះមក នៅថ្ងៃទី១៨ ខែមេសា នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅបុរសរូបនេះមកអប់រំណែនាំ និងធ្វើកិច្ចសន្យា។

តាមការស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា តាមការបញ្ជាក់របស់បុរសម្នាក់នេះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះរហូតដល់កណ្តាលយប់ ទើបគាត់ក៏ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដើម្បីហៅរថយន្តខ្លះគ្រាន់បានថវិកាបន្តិចបន្តួចដើម្បីផ្ញើជូនទៅម្តាយចាស់ជារាដែលមានអាយុ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ។
បុរសម្នាក់រូបនោះបានសារភាពទទួលកំហុស ហើយបានបញ្ជាក់ថា មិនមានបំណងណាមួយបន្លំជាសមត្ថកិច្ចនោះទេ ជាមួយនោះដែរគាត់បានធ្វើការសុំទោសជាសារណ:ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះកំហុសខុសឆ្គងនេះ ។ ការចេញយកលុយឡាននេះ មិនមានពាក់ព័ន្ធជាមួយមន្ត្រីគោលដៅឡើយ គាត់ធ្វើដោយខ្លួនឯង ដោយសារតែមិនមានភ្ញៀវដឹក ម្យ៉ាងទៀតខ្វះខាតផ្នែកជីវភាព និងចង់បានថវិកាខ្លះផ្ញើជូនម្តាយចាស់មុនចូលឆ្នាំ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


