សន្តិសុខសង្គម
ករណីភ្លើងឆេះអគារកម្ពស់ ២៥ ជាន់ កំពុងសាងសង់នៅក្រុងព្រះសីហនុ សមត្ថកិច្ចប្រើប្រាស់រថយន្ត ១៣ គ្រឿង បាញ់ទឹកអស់ ៤១ ឡាន
ព័ត៌មានពិស្ដារ ៖ ករណីភ្លើងឆេះអគារកម្ពស់ ២៥ ជាន់ កំពុងសាងសង់ កាលពីវេលាម៉ោង ៦ ល្ងាចម្សិលមិញ បើយោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យនេះ ក្រុមសមត្ថកិច្ចចម្រុះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១៣ គ្រឿង បាញ់ទឹក ៤១ ឡាន និងឡានជណ្ដើរ ០១ គ្រឿង។

ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៣ គ្រឿង បាញ់ទឹកអស់ ១០ ឡាន ៖
-រថយន្តមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ០១ គ្រឿង បាញ់ទឹកអស់ ០១ ឡាន។
-រថយន្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ០១ គ្រឿង អស់ទឹក ០៣ ឡាន។
-រថយន្ត international airport ចំនួន ០២ គ្រឿង អស់ទឹក ០៥ ឡាន។
-រថយន្តកងសង្គ្រោះ ៧១១ ចំនួន ០៣ គ្រឿង អស់ទឹក ០៧ ឡាន។
-រថយន្តសាធារណការ និងដឹកជញ្ជូន ចំនួន ០១ គ្រឿង អស់ទឹក ០២ ឡាន។
-រថយន្តកំពង់ផែស្វយ័ត ចំនួន ០២ គ្រឿង អស់ទឹក ១៣ ឡាន។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះបង្កការខូចខាតសម្ភារៈ ឆេះបន្ទប់អគារនៅជាន់ទី ០៥ ទាំងស្រុង។

ករណីនេះដែរ ក្រុមសមត្ថកិច្ចបានពន្លត់គ្រប់គ្រងបាននៅវេលាម៉ោង ២៣ និង ៣០ នាទីយប់ ថ្ងៃដដែល។ ហើយករណីនេះ មិនមានការឆេះរាលដាលបន្ត និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចថា ចំពោះមូលហេតុដែលបង្កឲ្យកើតមានគ្រោះអគ្គិភ័យនេះមិនទាន់ដឹងនោះទេ ពេលនេះក្រុមសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៨ និង ០០ នាទីល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ឈ្មោះកំពង់ដេវ៉ា ២៥ ជាន់ (ឆេះជាន់ទី ៥) តាមបណ្ដោយវិថីសែនជ័យទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុងចាស់) ស្ថិតនៅក្រុម ១៧ ភូមិ ៥ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ