សន្តិសុខសង្គម
ចាប់រថយន្ដដឹកមាន់រស់ជាង១ពាន់៣រយក្បាល និងស៊ុតជិត២ពាន់គ្រាប់លួចនាំចូលពីវៀតណាម
កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការបង្ក្រាបរថយន្ដមួយគ្រឿងដែលនាំចូលសត្វមាន់រស់ និងស៊ុតពីប្រទេសវៀតណាមដោយគ្មានលិខិតអនុញាត។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចំណុចភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែឧសភា នេះថា ការចុះបង្ក្រាបនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានឃាតរថយន្ដមួយគ្រឿងម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២.៥តោន ពាក់ស្លាកលេខភ្នំពេញ ៣F-៨៣៦៤ ដឹកសត្វមាន់រស់ចំនួន១៣៧០ក្បាល និងស៊ុតមាន់ចំនួន១៨០០០គ្រាប់ ដែលលួចនាំចូលពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងបន្តឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយពីឃាត់ និងឆែកឃើញ កម្លាំងបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម






-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា១ សប្តាហ៍ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
កីឡា៦ ថ្ងៃ មុន
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
-
កីឡា៧ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ខេត្តស្វាយរៀងនាំបន្លែសុវត្ថិភាព ទៅលក់នៅរាជធានីភ្នំពេញមួយឆ្នាំជាង ២៥០ តោន