សន្តិសុខសង្គម
បង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែងឃាត់ខ្លួនជនសង្ស័យ៣នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការខណ្ឌកំបូល ចុះបង្ក្រាបទីតាំងជួសជុលម៉ូតូ បញ្ចាំ និងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវចូលវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលទិញម៉ូតូនិចមួយគ្រឿង ដែលជនសង្ស័យធ្វើសកម្មភាពលួចចេញពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ជាអ្នកទទួលផលចោកម្ម សរុបឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ជឹម មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1T-8627 ចេញពីភូមិច័ន្ទនិម្មិត ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានម្ចាស់ជាជនរងគ្រោះឈ្មោះ ទឹម ទុយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។

ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យលួចម៉ូតូបានសម្រេចហើយ ជិះរត់គេចតាំងពីខេត្តត្បូងឃ្មុំ ចូលរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងស្នងការខេត្តត្បូងឃ្មុំ ស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យយកម៉ូតូទៅលក់ត្រង់ផ្ទះទទួលបញ្ចាំ ទិញខាងលើ ហើយវិលចូលស្រុកវិញ នាំទៅសាកសួរ ទើបបែកធ្លាយរហូតដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំង ទទួលទិញម៉ូតូចោរកម្ម ទើបឈានដល់ឃាត់ខ្លួនបាន២នាក់បន្ថែមទៀត ម្នាក់ឈ្មោះ ម៉េង ស៊ា ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ទីតាំង អ្នកទទួលទិញ និងបញ្ចាំ និងម្នាក់ទៀតជាជាងជួសជូលម៉ូតូ រស់នៅផ្ទះខាងលើ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប៣នាក់ ម្នាក់ជាជនសង្ស័យលួច ២នាក់ទៀតជាអ្នកទទួលផលចោរកម្ម ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបានទាំង៣នាក់ និងដកហូតម៉ូតូនិចមកវិញ សមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងទៅស្នងការខេត្តត្បូងឃ្មុំតាមនីតិវិធី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


