សន្តិសុខសង្គម
អាជ្ញាធរខណ្ឌមានជ័យឃាត់រថយន្តគ្លីនិកឯកជន៣គ្រឿងដែលល្មើសបម្រាម
រថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចាប់ឃាត់នាំយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមរថយន្តទាំងនោះ បន្តធ្វើសកម្មភាពល្មើសបម្រាមរបស់ក្រសួងសុខាភិបាល ដោយចេញដឹកសពជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តគ្លីនិកឯកជនមួយចំនួននៅតែផ្គើនទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ ដោយលួចធ្វើសកម្មភាពចេញទៅដឹកសពជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ហើយការដឹកសពជនរងគ្រោះនោះ គិតតម្លៃសេវាកប់ពពកហួសហេតុពេក ក្នុង១គីឡូម៉ែត្រ៣០ដុល្លារទៅ៤០ដុល្លារ ។
ពលរដ្ឋបន្តទៀតថា រថយន្តគ្លីនិកមួយចំនួនតែងតែរត់ដណ្តើមយកជនរងគ្រោះបង្កភាពអាណាធិបតេយ្យរហូតដល់ឈ្លោះបង្កហិង្សាដាក់គ្នាជារឿយៗ ។

ដោយសារបាតុភាពទាំងនេះ ទើបក្រសួងសុខាភិបាល ដាក់ផែនការឲ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានសហការចាត់វិធានការ ទៅលើរថយន្តគ្លីនិកឯកជនណាប្រព្រឹត្តល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាល។ ហើយនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ តាមចាប់ឃាត់បានរថយន្តគ្លីនិកឯកជនបានចំនួន៣គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រួចយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


