Connect with us

ព័ត៌មានអន្ដរជាតិ

ពិត​ឬ​អត់ ទឹក​ធ្លាក់​ដែល​ខ្ពស់​ជាង​គេ​នៅ​ចិន មាន​បង្កប់​បំពង់​ទុយោ​បង្ហូរ​ទឹក?

បានផុស

នៅ

ទឹក​ធ្លាក់​ភ្នំ Yuntai គឺ​​​​ជា​​តំបន់​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​មួយ និង​ជា​​ទឹក​ធ្លាក់​ដែល​​​មាន​កម្ពស់​​ខ្ពស់​ជាង​គេ​បំផុត​​​ក្នុង​ប្រទេស​​ចិន ដែល​ស្ថិត​នៅ​លើ​​ផ្ទៃ​ដី ២៨០​គីឡូម៉ែត្រ​ការ៉េ នៃ​​ខេត្ត Henan ដែល​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​​​ប្រមាណ​ជាង ៧​លាន​នាក់​​ជា​​រៀងរាល់​​ឆ្នាំ។ ទឹក​ធ្លាក់​កម្ពស់ ៣១៤​ម៉ែត្រ​​នេះ កំពុង​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​វីដេអូ​​មួយ​ដែល​បង្ហោះ​​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ បង្ហាញ​ថា នៅ​លើ​កំពូល​ភ្នំ​ចំ​កន្លែង​​ដែល​ទឹក​ធ្លាក់ មាន​​ការ​ដាក់​បង្កប់​នូវ​​បំពង់​ទុយោ​ទឹក ពោល​គឺ​មិន​មែន​ជា​ទឹក​ធ្លាក់​ធម្មជាតិ​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក្រុម​ការងារ​នៅ​​​តំបន់​ទេសចរណ៍​ភ្នំ Yuntai បាន​ប្រាប់​ទៅ​​ទូរទស្សន៍​ចិន CCTV ថា ទុយោ​ទឹក​ដែល​​ដាក់​នៅ​លើ​កំពូល​ភ្នំ គឺ​ជា​រឿង​ពិត​ប្រាកដ មិន​មែន​ជា​ព័ត៌មាន​​ប្រឌិត​ឡើយ។ យ៉ាង​ណា​មិញ ការ​ដាក់​បង្កប់​ទុយោ​បង្ហូរ​ទឹក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ល្អ​​​ប៉ុណ្ណោះ ដើម្បី​បង្កើន​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត​ នា​រដូវ​ក្ដៅ ខណៈ​ដែល​នៅ​ទីនោះ​​មិន​មាន​ភ្លៀង​ធ្លាក់​​​គ្រប់គ្រាន់​នោះ​ទេ។

ប្រភព​ដដែល បាន​បញ្ជាក់​​ទៀត​ថា ទឹក​ដែល​បង្ហូរ​ចេញ​ពី​ទុយោ​នេះ គឺ​ជា​ទឹក​ធម្មជាតិ បូម​ចេញ​ពី​ក្រោម​ដី ហើយ​វា​​នឹង​មិន​បង្ក​​​ផល​ប៉ះពាល់​​អ្វី​ឡើយ​​ចំពោះ​​​​តំបន់​​ទេសចរណ៍​​ទឹក​ធ្លាក់​ភ្នំ Yuntai។

សូម​បញ្ជាក់​ថា នេះ​មិន​​មែន​ជា​លើក​​ដំបូង​​ឡើយ ដែល​ចិន​បាន​ប្រើប្រាស់​មធ្យោបាយ​​សិប្បនិម្មិត​ ជួយ​បង្កើន​ទស្សនីយភាព​ទឹក​ធ្លាក់។ កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ ទឹក​ធ្លាក់ Huangguoshu ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​នៅ​​ភាគ​និរតី​ខេត្ត Guizhou ក៏​ធ្លាប់​ត្រូវ​បាន​​ដាក់​បំពង់​ទុយោ​ជួយ​បង្ហូរ​ទឹក​​ធ្លាក់​ពី​ទំនប់​​ដែល​នៅ​ក្បែរៗ​នោះ​​ផង​ដែរ នៅ​អំឡុង​​រដូវ​ក្ដៅ​​ម្ដងៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម