សេដ្ឋកិច្ច
កាណាដាចង់ដើរតាមគន្លងសម្ព័ន្ធមិត្ត ដោយពិចារណាបន្ថែមពន្ធលើរថយន្តអគ្គិសនីចិន
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋាភិបាលកាណាដាកំពុងពិចារណាដាក់ «ពន្ធបន្ថែមលើពន្ធដែលមានស្រាប់» លើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន ក្នុងជំហានមួយដែលស្របតាមសម្ព័ន្ធមិត្តលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ការពិភាក្សារយៈពេល១ខែលើបញ្ហានេះ នឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែកក្កដា ដោយឧបនាយករដ្ឋមន្ត្រីកាណាដា លោកស្រី Chrystia Freeland បានថ្លែងកាលពីថ្ងៃចន្ទថា វាជាកិច្ចខិតខំប្រឹងប្រែង ទប់ទល់កុំឱ្យក្រុមហ៊ុនចិនបង្កើនការផ្គត់ផ្គង់លើសកម្រិតសកល។
ជំហានបែបនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីទាំងសហរដ្ឋអាមេរិក និងគណៈកម្មការអឺរ៉ុប បានប្រកាសពីផែនការដាក់ពន្ធនាំចូលខ្ពស់លើរថយន្តអគ្គិសនីរបស់ចិន ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក និងលំហូរទីផ្សារស្មើភាពគ្នា។
លោកស្រី Freeland បានថ្លែងថា៖ «វិស័យរថយន្តរបស់យើង បង្កើតការងារដែលផ្ដល់ប្រាក់ខែសមរម្យជិត ៥៥០ ០០០ នៅប្រទេសកាណាដា ។ កម្មករកាណាដា និងវិស័យរថយន្ត កំពុងប្រឈមមុខនឹងការប្រកួតប្រជែងមិនស្មើភាពពីគោលនយោបាយផ្គត់ផ្គង់លើសចំណុះដឹកនាំដោយរដ្ឋចិន ដែលកំពុងធ្វើឱ្យខូចសមត្ថភាពវិស័យរថយន្តអគ្គិសនីរបស់កាណាដា ក្នុងការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពិភពលោក»។
ការពិភាក្សាគ្នា នឹងស្វែងយល់ពីកត្តាដែលជំរុញឱ្យការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសចិនកើនឡើង រួមទាំងការអនុវត្តទីផ្សារមិនយុត្តិធម៌ ក៏ដូចជាស្តង់ដារការងារ និងបរិស្ថានផងដែរ។
បន្ថែមពីលើការបន្ថែមពន្ធពីលើពន្ធដែលមានស្រាប់ ការពិភាក្សានឹងក៏នឹងពិនិត្យមើលថាតើត្រូវពង្រីកការរឹតបន្តឹងការវិនិយោគនៅក្នុងប្រទេសកាណាដាដែរ ឬយ៉ាងណា។

បច្ចុប្បន្ន រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិក Tesla ដែលផលិតនៅចិន(រោងចក្រនៅក្រុងសៀងហៃ)តែមួយគត់ ដែលនាំចូលទៅប្រទេសកាណាដា។ គ្មានរថយន្តអគ្គិសនីម៉ាករបស់ចិនផ្ទាល់លក់ ឬនាំចូលក្នុងទីផ្សារកាណាដានោះទេ។
លោកស្រី Freeland បានគូសបញ្ជាក់ថា កាណាដានឹងធ្វើសកម្មភាពស្របជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោកស្រីបន្តថា អាមេរិកខាងជើងមានវិស័យរថយន្តរួមបញ្ចូលគ្នា ហើយរដ្ឋាភិបាលកាណាដានឹងធានាថា ប្រទេសរបស់ខ្លួនមិនក្លាយជាកន្លែងលក់បង្ខូចតម្លៃសម្រាប់ចិននោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


