វប្បធម៌ ជំនឿ
ការសម្អាតរុក្ខជាតិហានិភ័យដល់ប្រាសាទតំបន់អង្គរ កាន់តែមមាញឹកក្នុងរដូវវស្សា
នាដើមរដូវវស្សា ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់ អាជ្ញាធរជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាមប្រាសាទទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។

លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវ ថា ការកាត់សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេសរដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។

លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមានដុះ ក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់តែច្រើននៅពេលរដូវភ្លៀង។ បញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាពរបស់ប្រាសាទបុរាណផងនិងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធផ្សេងៗរបស់ប្រាសាទផង។

លោក ងិន ធី បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់ទេសចរក្នុងរយៈពេលខ្លី ហើយលោកក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយជាយថាហេតុ។ ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ដើម្បីលើកម្ពស់បរិស្ថាន និងតម្លៃជាសកលរបស់បេតិកភណ្ឌពិភពលោក៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ