កីឡា
រកឃើញក្រុមបាល់ទះបុរស១២ឡើងទៅកីឡាអូឡាំពិកឆ្នាំ២០២៤
ការប្រកួតជម្រុះព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បានបញ្ចប់ហើយ បន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុវិលជុំវិលការប្រកួតបាល់ទះ Men’s Volleyball Nations League ឆ្នាំ២០២៤ ចប់វគ្គសន្សំពិន្ទុក្នុងពូល។

ការប្រកួតបាល់ទះក្នុងកីឡាអូឡាំពិកកំណត់យកក្រុមកំពូលចំនួន១២ទៅប្រជែងមេដាយនៅប្រទេសបារាំង។ ក្នុងនោះក្រុមទាំង១២ដែលមានសិទ្ធិគឺក្រុមទី១ត្រូវបានផ្ដល់ឲ្យក្រុមធ្វើម្ចាស់ផ្ទះ ខណៈក្រុមចំនួន៦ទៀត ផ្ដល់ជូនក្រុមធ្វើបានល្អក្នុងប្រកួតប្រជែងវគ្គជម្រុះព្រឹត្តិការណ៍អួឡាំពិក (FIVB Road to Paris Volleyball Qualifiers)។ ចំពោះក្រុមចំនូន៥ទៀត ត្រូវបានផ្ដល់ឱកាសដល់កំពូលទាំង៥ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោកដែលធ្លាក់វគ្គជម្រុះអូឡាំពិក។

ក្រុមកំពូលទាំង១២ក្រុមបានឡើងទៅប្រកួតព្រឹត្តិការណ៍ឆ្នាំ២០២៤៖
១. ក្រុមបាល់ទះប៉ូឡូញ
២. ក្រុមបាល់ទះជប៉ុន
៣. ក្រុមបាល់ទះស្លូវ៉ានី
៤. ក្រុមបាល់ទះអុីតាលី
៥. ក្រុមបាល់ទះសហរដ្ឋអាមេរិក
៦. ក្រុមបាល់ទះប្រេសុីល
៧. ក្រុមបាល់ទះបារាំង
៨. ក្រុមបាល់ទះអាហ្សង់ទីន
៩. ក្រុមបាល់ទះកាណាដា
១០. ក្រុមបាល់ទះស៊ែប៊ី
១១. ក្រុមបាល់ទះអាល្លឺម៉ង់
១២. ក្រុមបាល់ទះអេហ្ស៊ីប

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


