សន្តិសុខសង្គម
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងហេតុការណ៍ផ្ទុះអាវុធ នៅទីតាំងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៣៖៥០នាទី រសៀលថ្ងៃ ទី១៧ខែមិថុនា នេះ។ នេះបើតាមមន្ត្រីជំនាញមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីមុននេះ។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យឡើយ។
គួរឱ្យដឹងថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងហាលខោអាវ រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្ត ហើយក្នុងពេលធ្វើដំណើរដល់ខណ្ឌឬស្សីកែវក៏ផ្លុងរថយន្តចោល រួចបន្តជិះម៉ូតូ Zoomer Xគេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាន៕
ដោយ៖ នរា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


