ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមបញ្ជូនពលករទៅអ៊ីស្រាអែលវិញ ទោះសង្គ្រាមនៅទីនោះមិនទាន់ចប់
ការបញ្ជូនពលករផ្នែកកសិកម្មរបស់ថៃទៅកាន់ប្រទេសអ៊ីស្រាអែល នឹងត្រូវចាប់ផ្ដើមធ្វើឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាង៨ខែកន្លងមក ក្រោយផ្ទុះមានសង្គ្រាមរវាងក្រុមហាម៉ាស និងយោធាអ៊ីស្រាអែល។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារថៃ កាលពីថ្ងៃទី២៤ ខែមិថុនា។

បើតាមគម្រោង ថៃនឹងត្រៀមបញ្ជូនពលករផ្នែកកសិកម្មទៅអ៊ីស្រាអែលឲ្យបាន ១ម៉ឺននាក់ រហូតដល់បំណាច់ឆ្នាំ២០២៤។ ក្រុមដំបូង មានគ្នា១០០នាក់ នឹងហោះចេញទៅអ៊ីស្រាអែល នៅថ្ងៃអង្គារទី២៥ នេះ ខណៈដែលក្រុមបន្ទាប់ នឹងធ្វើដំណើរ នាដើមខែកក្កដាខាងមុខ។
ក្រសួងការងារថៃ បានប្រកាសថា រដ្ឋាភិបាលបានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលរួចមកហើយ ដើម្បីឲ្យនិយោជកជួយយកចិត្តទុកមើលថែក្រុមពលករចំណាកស្រុករបស់ថៃ។
ប្រជាជនថៃជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទភាគឦសានប្រទេស មានបំណងចង់ស្វែងរកការងារធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ព្រោះតែនៅទីនោះអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ដោះបំណុល ដែលការជំពាក់បំណុលនេះគឺជាបញ្ហាសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ចំពោះមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ, ពលករថៃចាប់ផ្ដើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ មុនកិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំង២ កាលពីឆ្នាំ២០១១ទៅទៀត។ សព្វថ្ងៃ កម្រៃប្រចាំខែរបស់ពលករថៃនៅអ៊ីស្រាអែល អាចទទួលបានចន្លោះពី ២១០០ដុល្លារ ដល់ជាង ៣២០០ដុល្លារ។ ក្រុមពលករថៃ បានអះអាងថា កម្រៃប៉ុណ្ណឹងគឺច្រើនជាងការរកចំណូលនៅប្រទេសកំណើតពួកគេដល់ទៅ ៧ ឬ ៨ដងឯណោះ។
សូមបញ្ជាក់ថា ពេលសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមពលករថៃចំនួន ៣ម៉ឺននាក់ មាន ៣៩នាក់ ត្រូវបានសម្លាប់ និង ៣២នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស យកទៅតំបន់ហ្គាហ្សា។ បើតាមរដ្ឋាភិបាលថៃ បានឲ្យដឹងថា បច្ចុប្បន្ន នៅមានចំណាប់ខ្មាំងថៃប្រមាណជា ៦នាក់ទៀត នៅមិនទាន់ត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅឡើយទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


