ជីវិតកម្សាន្ដ
ជំនួបរវាងមេ YG និង 2NE1 មិនមែនជាការវិលមកវិញរបស់ក្រុមទេ
បន្ទាប់ពីមានពាក្យចចាមអារ៉ាមពីការជួបជុំគ្នាជាថ្មីទៀតនៅមុនខួបលើកទី១៥ឆ្នាំ របស់ក្រុម 2NE1 ផលិតកម្ម YG Entertainment បានចេញមុខបញ្ជាក់ថា Yang Hyun Suk គ្រោងនឹងជួបជាមួយសមាជិកទាំង៤រូបមែន ប៉ុន្តែវាជាជំនួបធម្មតាតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Allkpop នៅថ្ងៃទី ២៥ ខែមិថុនា ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបញ្ចាក់ថា សមាជិកក្រុម 2NE1 និងលោក Yang Hyun Suk ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការជួបជុំគ្នាដ៏មានសក្តានុពល និងគម្រោងគម្រប់ខួប ១៥ ឆ្នាំ។ កាលពីខែមុន មានព័ត៌មានលេចលឺថា Yang Hyun Suk និងមេក្រុម CL បានជួបគ្នា។ នៅពេលនោះ YG បាននិយាយថា “វាមិនមែនជាកិច្ចប្រជុំផ្លូវការរបស់ក្រុមហ៊ុនទេ ហើយយើងមិនអាចបញ្ជាក់ព័ត៌មានលម្អិតបានទេ” ។
យ៉ាងណាក៏ដោយ កាលពីខែឧសភា ក្រុម 2NE1 បានប្រារព្ធខួបលើកទី ១៥ របស់ពួកគេដោយការចូលរួមក្នុងការថតរូបជាក្រុម បង្កើនក្តីសង្ឃឹមរបស់អ្នកគាំទ្រសម្រាប់ការជួបជុំគ្នាជាថ្មីម្តងទៀត។ ការបង្ហាញខ្លួនរបស់សមាជិកនីមួយៗបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកហាក់មានក្ដីរំពឹងជាខ្លាំងថាពួកគេនឹងត្រលប់មកអាជីពនេះរួមគ្នាវិញ។
សូមបញ្ចាក់ដែរថា ក្រុម 2NE1 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៩ ដោយបានបង្កើតបទចម្រៀងជាច្រើនដូចជា “Fire” “I Don’t Care” “Clap Your Hands” “Lonely” “I Am the Best” និង “Missing You” ។ ក្រុមនេះបានរំសាយនៅខែវិច្ឆិកា ឆ្នាំ ២០១៦។ នៅខែមេសា ឆ្នាំ ២០២២ ពួកគេបានបង្កើតចំណងជើងដោយសម្តែងរួមគ្នានៅមហោស្រពតន្ត្រី និងសិល្បៈ Coachella Valley នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


