កីឡា
U20 បាល់ទះកម្ពុជា ប៉ះ វៀតណាម រសៀលនេះ ដណ្តើមកៅអីទៅជើងឯកអាស៊ី
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ត្រូវប្រជែងជាមួយ យុវជនវៀតណាម វេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ដើម្បីដណ្តើមកៅអីឆ្ពោះទៅកាន់វគ្គចែកពូលក្នុងពានរង្វាន់យុវជនអាស៊ីអាយុ២០ឆ្នាំ (Asian Men’s U20 Volleyball Championship) លើកទី២២ ឆ្នាំ២០២៤។

ការប្រកួតជម្រុះរវាងកម្ពុជា និង វៀតណាម ធ្វើឡើងនៅប្រទេសថៃជាទឹកដីកណ្តាល។ ក្រុមដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះនឹងទទួលបានកៅអីឡើងទៅជុំចុងក្រោយជាវគ្គចែកពូលដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនាខែកក្កដាខាងមុខ។
ការប្រកួតជុំចុងក្រោយ ត្រូវបានកំណត់ជ្រើសរើសយកក្រុមយុវជនជម្រើសជាតិចំនួន១៦ក្រុម។ ក្រុមទាំង១៦រួមមាន តំបន់អាស៊ីកណ្តាលមាន៤ក្រុមគឺបង់ក្លាដែស ឥណ្ឌា អ៉ីរ៉ង់ និងកាហ្សាស្ថាន។ តំបន់អាស៊ីខាងកើតមាន៥ក្រុមគឺ ចិន ឆាយនីយតៃប៉ិ ជប៉ុន កូរ៉េខាងត្បូង និង១ក្រុមទៀត ស្ថិតក្នុងជម្រុះ។ តំបន់អូសេអានី១ក្រុមគឺស្ថិតក្នុងវគ្គជម្រុះ។ តំបន់អាស៊ីអាគ្នេយ៍មាន៣ក្រុមគឺ ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះ) ថៃ និង១ក្រុមទៀត ស្ថិតក្នុងវគ្គជម្រុះ រវាង កម្ពុជា និងវៀតណាម។ តំបន់អាស៊ីខាងលិចមាន៣ក្រុមគឺ គុយវែត កាតារ និងអារ៉ាប៊ីសាអ៊ូឌីត។

រវាងកម្ពុជា និង វៀតណាម ក្រុមដែលទទួលបានជ័យជម្នះនឹងចូលទៅក្នុង Pool D ដែលមាន កូរ៉េខាងត្បូង ថៃ កាហ្សាស្ថាន ដើម្បីចាប់ឆ្នោតប៉ះក្រុមដែលស្ថិតនៅ Pool C, B និង A។

ពានរង្វាន់យុវជនអាស៊ីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨០ ប៉ុន្តែក្រុមយុវជនកម្ពុជាមិនធ្លាប់បានចូលរួមប្រកួតទេ។ នេះជាលើកដំបូងក្នុងរយៈពេលប្រហែលជា៥០ឆ្នាំចុងក្រោយដែលយុវជនកម្ពុជាបានចូលរួមប្រកួត។
សម្រាប់ការចូលរួមប្រកួតលើកដំបូងនេះ ថ្នាក់ដឹកនាំមានការព្រួយបារម្ភពីផ្នែកស្មារតីរបស់យុវជនកម្ពុជា ពីព្រោះពួកគេមិនធ្លាប់មានបទពិសោធក្នុងការប្រកួតព្រឹត្តិការណ៍ធំៗផ្លូវការ និងក្រៅប្រទេសឡើយ។ ទោះបីជាយ៉ាងណា ក្រុមយុវជនវៀតណាមក៏មិនធ្លាប់បានចូលរួមប្រកួតដែរ៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


