សន្តិសុខសង្គម
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ១៧ ខែមិថុនា នេះ សមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលប្រើអាវុធខ្លី បាញ់ស្រោចបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីសំណាក់សមត្ថកិច្ចស្រុកអង្គស្នួល។
ខណៈកាលពីម៉ោង៥ល្ងាច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណលម្អិតរបស់ជនសង្ស័យទាំងពីររូបនេះឡើយ ព្រោះស្ថិតនៅក្នុងដំណាក់កាលបន្តនីតិវិធី។
គួរឱ្យដឹងថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងហាលខោអាវ រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


