សន្តិសុខសង្គម
ឃាត់ខ្លួនជាងជួសជុលម៉ូតូម្នាក់ក្រោយរកឃើញគ្រឿងញៀនជាង៣០គីឡូ
កម្លាំងជំនាញអាវុធហត្ថខេត្តដែលបានដាក់ការសង្ស័យទៅលើបុរសវ័យ២៣ឆ្នាំម្នាក់ ដែលមានមុខរបរជាជាងជួសជុលម៉ូ
តូពិតជាមានប្រសិទ្ធិភាពមែន រហូតឈានដល់ការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា នៅចំណុចភូមិកាប់គោថ្មី
សង្កាត់អូរចា ក្រុងបាត់ដំបង។ បុរសម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ
ជាជាងជួសជុលម៉ូតូ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតបានវត្ថុតាងគ្រឿងញៀនចំនួនជាង៣០គីឡូក្រាមលើទីតាំង២ផ្សេងគ្នា ដោយទីតាំងទី១ដកហូតជាក់ស្តែង គឺជនសង្ស័យបានរក្សាទុកជាប់ខ្លួន និងទីតាំងទី២លាក់ទុកក្នុងបន្ទប់ជួលស្នាក់នៅ។
ប្រភពដដែលបញ្ជាក់ថា កម្លាំងជំនាញដកហូតវត្ថុតាងបានពេលជនសង្ស័យកំពុងប្រព្រឹត្តជាក់ស្ដែងលើកទី១ នៅភូមិកាប់គោថ្មី សង្កាត់អូរចា រឹបអូសបានថ្នាំញៀនជាង០១គីឡូក្រាម រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ហើយក្រោយបាន
ចម្លើយសារភាពមន្ត្រីជំនាញបានចុះទៅដកហូតលើទីតាំងទី២ ដែលជននេះលាក់ទុកនៅក្នុងបន្ទប់ជួលស្ថិតនៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានគ្រឿងញៀនជាង៣០គីឡូក្រាមបន្ថែមទៀត ។
វត្ថុតាងដែលបានរឹបហូសបានទាំង២លើកក្នុងនោះមាន ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ឬម៉ាទឹកកក)ចំនួន០៦កញ្ចប់ធំ មានទម្ងន់ ១៣៣៨,៨៤ក្រាម ,២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ,៣-ទូរស័ព្ទដៃចំនួន០២គ្រឿង ,៤-ប្រាក់ថៃចំ នួន១,២០០បាត ,៥-ប្រាក់ដុល្លាចំនួន១០០ដុល្លារ ,៦-ប្រាក់ខ្មែរចំនួន០៤លានរៀល និងស្លាកលេខម៉ូតូចំនួន០២ ផង។

សរុបសារធាតុញៀនទាំង២លើកមានប្រភេទមេតំហ្វេតាមីន(ICEឬម៉ាទឹកកក)សរុបចំនួន៤៧កញ្ចប់ធំ មានទម្ងន់សរុប៣
១៧១៣,៣៤ក្រាម និងមានវត្ថុតាងពាក់ព័ន្ធដូចខាងលើមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនដល់ដៃតុលាការហើយ ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


