Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ក្រោយកាប់ប្រហារជនរងគ្រោះម្នាក់

បានផុស

នៅ

កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ ពាក់ព័ន្ធករណីកាប់ប្រហារលើជនរងគ្រោះម្នាក់កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២២០២៣ វេលាម៉ោង០៨និង៣០នាទី នៅចំណុចវីឡាលេខ03 Y04 ក្នុងបរិវេណកាស៊ីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ អាវុធខ្លី ០៣ដើម កាំបិតផ្គាក់មួយចំនួន កាំបិតខ្លី ០៣ដើម ទូដែកចំនួន០៣ (គ្មានសម្ភារះ) កាបូបស្ពាយខាងមួយចំនួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រុមជនសង្ស័យបានធ្វើសកម្មភាពព្រួតកាប់ប្រហារជនរងគ្រោះម្នាក់ ខណៈកំពុងអង្គុយលេងនៅខាងមុខហាងមួយកន្លែងបណ្ដាលឲ្យរងរបួសរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម