សន្តិសុខសង្គម
ចាប់ខ្លួនអ្នកដឹកនាំ និងថតរឿងអប់រំបែបរោលរាល អាសអាភាស
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យ២នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿងអប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គម។

ជនសង្ស័យម្នាក់ឈ្មោះ សេក ដារ័ត ហៅ ខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ និងម្នាក់ទៀតឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា។
តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅការិយាល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ “បំពារបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាពអាសអាភាស” តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ ស៊ លីហុង ភេទស្រី អាយុ១៧ឆ្នាំ ឈ្មោះ ផែន គឹមហៀង ភេទស្រី អាយុ១៧ ឆ្នាំ និងឈ្មោះ ផែន គឹមហៃ ភេទស្រី អាយុ១៤ឆ្នាំ ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿងអប់រំបែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿងអប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយ និងផលិតវីដេអូរឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម។

នារីជាតួសម្តែងមិនបានពេញចិត្តទៅនឹងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ្វ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿង រោលរាលបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។ ផ្ទុយទៅវិញអ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះ គឺកាន់តែបង្ហោះចែកចាយ និងផ្សព្វផ្សាយលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំង៤នាក់នោះ ។
អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជានទៅសាកសួរដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


