Connect with us

សន្តិសុខសង្គម

ចាប់​ធ្យូង​ពីរ​គោយន្ត បាន​ក្លាយ​ជា​អំពើ​ហិង្សា​ដាក់គ្នា តែ​ធ្យូង​ដឹក​លក់​ពេញ​ក្រុង​បាត់ដំបង

បានផុស

នៅ

បាត់ដំបង ៖ ការ​ធ្វើ​ចរាចរ​ធ្យូង និង​ការ​ដឹក​លក់​ទាំង​គោយន្តៗ នៅ​កណ្តាល​ក្រុង​បាត់ដំបង គឺ​រាប់មិនអស់​ឱ្យ​តែ​ប្រជាពលរដ្ឋ​មាន​លុយ​ទិញ ប៉ុន្តែ​គេ​មិន​បានឃើញ​ក្រុម​ជំនាញ​ណាមួយ​តាម​ប្រមាញ់ និង​ស្ទាក់​ចាប់​ដើម្បី​យកទៅ​កាន់​កន្លែង​ដើម្បី​ដកហូត ធ្យូង គោយន្ត ឬ​ម្ចាស់​ដើម្បី​ធ្វើការ​ផាកពិន័យ ទៅតាម​បទល្មើស​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​សោះឡើយ។

ផ្ទុយទៅវិញ កាលពី​វេលា​ម៉ោង​៩ យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០២៣ នេះ មាន​កម្លាំង​ជំនាញ​២​ក្រុម គឺ​កម្លាំង​បរិស្ថាន​ដែន​ភ្នំ​សំ​កុះ និង​កម្លាំង​អង្គការ វ៉ា​យ​អេ​ត ដែល​ពួកគេ​ឈរជើង​ចម្រុះ​សឹងតែ​គ្រប់​ស្ថាប័ន ឡើង​ពពាក់ ពពូន​ជាន់ជើងគ្នា នៅ​ចំណុច​ច្រក​ចង្អៀត បានធ្វើ​ការឃាត់​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង​ដែលមាន​ដឹក​ធ្យូង​ពីលើ​ផង ដែល​គេ​យល់ថា វា​គឺជា​បទល្មើស​ព្រៃឈើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ទាក់​ឃាត់​គោយន្ត​ទាំងពីរ​គ្រឿង​នេះ ស្ថិតនៅ​ចំណុច​ខាងមុខ​ចម្ការ​ឥណ្ឌា ស្ថិត​ក្នុង​ភូមិ​វាល​ចម្បាំង ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ​គោលបំណង​គឺ​ត្រូវ​នាំយក​ទៅកាន់​ស្នាក់ការ​របស់គេ​នៅ​ចំណុច​ច្រក​ចង្អៀត​។

លុះ​ការ​នាំ​គោយន្ត​ទាំងពីរ​ទៅដល់​ចំណុច​ផ្លូវបំបែក​វាល​ចម្បាំង ម្ចាស់​គោយន្ត​ទាំង​២ បាន​អង្វរ​សុំ​យក​គោយន្ត​របស់​ខ្លួន​ទៅវិញ ព្រោះ​បើ​ដកហូត​គឺ​គ្មាន​អ្វី​សម្រាប់​រក​ចិញ្ចឹម​ឆ្នាំង​ឡើយ ប៉ុន្តែ​ក្រុម​វ៉ា​យ​អេ​ត និង​ក្រុម​បរិស្ថាន​មិន​ព្រម​ប្រគល់​ឱ្យ​វិញ​ឡើយ ទើប​បណ្តាល​ឱ្យ​មាន​កា​រ​ប្រតាយប្រតប់​គ្នា គឺ​នៅពេលនោះ​ហើយ​ដែល​ក្រុម​វ៉ា​យ​អេ​ត បាន​ចាប់​កូនប្រុស​ម្ចាស់​គោយន្ត​ឈ្មោះ កុសល វាសនា អាយុ​១៤​ឆ្នាំ បោក​ខ្ទប់​ទៅ​នឹង​ដី​បណ្តាល​ឱ្យ​រងរបួស។

​នៅពេល​នោះដែរ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះទៅ​ឃាត់ និង​បាន​ឱ្យ​ម្ចាស់​គោយន្ត​ទាំងពីរ​នាក់ ដែល​រស់នៅ​ឃុំ​ចែង​មានជ័យ ក្នុងស្រុក​បាណន់​វិលត្រឡប់​ទៅផ្ទះ​វិញ​សិន​ដោយ​រង់ចាំ​ការសម្រេច​របស់​ក្រុម​ទាំងពីរ​តាម​ក្រោយ។ រាល់​សកម្មភាព​ទាំងនេះ ក៏​មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើក​ឡើង​ថា ហេតុអ្វី​ក៏​គេ​មិន​ចុះ​មក​ចាប់​ក្នុង​ក្រុង​បាត់ដំបង​ឱ្យ​អស់​ទៅ បើ​យល់ថា​វា​ជា​បទល្មើស​?៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម