Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល​ចរាចរណ៍៣រូបដោយមូលហេតុ កំហែង​យកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

បានផុស

នៅ

លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

បើតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែសីហា​ នេះ បានបង្គាប់ឲ្យផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។

មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានផ្អាកការងារជាបណ្ដោះឲ្យសន្ននោះមានឈ្មោះ១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។ ៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម