សន្តិសុខសង្គម
បុរសម្នាក់បានសម្លាប់នារីជាសង្សាររបស់ខ្លួនរួចចងកសម្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ ៖ បុរសម្នាក់បានដាច់ចិត្តសម្លាប់នារីដែលជាសង្សាររបស់ខ្លួនដោយយកអាវ ខ្ទប់ច្រមុះបណ្តាលឱ្យស្លាប់នៅលើឥដ្ឋការ៉ូ រួចបានយកខ្សែមកចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅនឹងធ្នឹមបន្ទប់ទឹកស្លាប់ទាំង២នាក់រហូតធុំក្លិនស្អុយផ្អើលដល់អ្នកភូមិ កាលពីវេលាម៉ោង០៩ និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា សពជនរងគ្រោះទី១ មានឈ្មោះ ស្រី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកធ្វើការនៅ KTV មួយកន្លែង និងសពជនរងគ្រោះទី២មានឈ្មោះ ដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើការនៅ KTVជាមួយនឹងនារីជាសង្សារ។
បើតាមប្រភពពីស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា នារីរងគ្រោះខាងលើបានសុំមកលេងផ្ទះអ្នកស្គាល់គ្នាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លុះបានពីរថ្ងៃបាត់ដំណឹងមិនឃើញក្មួយរបស់ខ្លួនត្រលប់មកផ្ទះវិញ ក៏បានទៅទំនាក់ទំនងជាមួយមេការខារ៉ាអូខេដែលនារីរងគ្រោះធ្វើការ និងបាននាំសាច់ញាតិមករកមើលនៅផ្ទះជួលបុរសដែលជាសង្សាររបស់នារីរងគ្រោះ។
ប្រភពដដែលបន្តថា ពេលដែលនាំគ្នាឡើងទៅគោះទ្វារបន្ទប់តែគ្មានអ្នកឆ្លើយដោយជាប់គន្លឹះពីខាងក្នុងក៏បានដាក់ជណ្តើរឡើងអើតមើលតាមប្រហោងឥដ្ឋខ្យល់ស្រាប់តែឃើញបុរសនារីដែលជាគូសង្សារបានស្លាប់ទាំង២នាក់។ ពេលដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់ជួលបែបនេះ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកទីតាំងកើតហេតុ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឱ្យដឹងថា ករណីខាងលើនេះជាករណីឃាតកម្ម ដោយបុរសជាសង្សារបានយកអាវមកខ្ទប់ច្រមុះនារីរងគ្រោះបណ្តាលឱ្យថប់ដង្ហើមរហូតដល់ស្លាប់ រួចបានយកខ្សែទៅចងកសម្លាប់ខ្លួនឯងតាមក្រោយនៅមាត់ទ្វារបន្ទប់ទឹក ដោយនៅលើសពមានស្នាមប្រតាយប្រតប់គ្នាបានបន្សល់ស្នាមម្រាមដៃនារីរងគ្រោះទៅលើសពបុរសដែលជាសង្សាររបស់ខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកុសល្យវិច័យបានចុះមកពិនិត្យសពគូសង្សារទាំង២នាក់ខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


