សន្តិសុខសង្គម
រដ្ឋបាលជលផលខេត្តតាកែវ បន្តចាប់ឃាត់រថយន្តដឹកប្រហុកត្រីលួចនាំចូលពីវៀតណាមមួយគ្រឿងទៀត
នៅដើមខែឧសភា កក្រើកម្តងហើយករណីឈ្មួញនាំប្រហុកត្រីពីប្រទេសវៀតណាម ចូលមកភូមិសាស្ត្រខេត្តតាកែវ ដែលសូម្បីតែរុយក៏មិនហ៊ានរោមផង ហើយមិនទាំងស្ងាត់បាត់ដានកង់ឡានផង ស្រាប់តែលេចរថយន្តដឹកប្រហុកមកពីប្រទេសវៀតណាមមួយគ្រឿងទៀតនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

នៅតែមានឈ្មួញនាំប្រហុកត្រីពីវៀតណាមចូលភូមិសាស្ត្រខេត្តតាកែវដដែល រហូតមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តតាកែវស្ទាក់ចាប់បានរថយន្តដឹកប្រហុកមួយគ្រឿង ដែលមានដឹកប្រហុកត្រី ២០ប៉េ ប្រហែលជិត១តោន យកមករក្សាទុក ដើម្បីពិនិត្យនៅស្នាក់ការខណ្ឌរដ្ឋបាលជលផល។
ជុំវិញការបង្ក្រាបរថយន្តដឹកប្រហុកនេះ មិនទាន់មានការបកស្រាយបំភ្លឺពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ក៏ដូចជាមន្ត្រីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវហៅកាត់ថា (កបប) នៅឡើយទេ នៅព្រឹកថ្ងទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រជាពលរដ្ឋជាច្រើនលើកសំនួរថា តើមានមន្ត្រីណាខ្លះ ទទួលផលប្រយោជន៍ពីប្រហុកវៀតណាម បានជាឈ្មួញនៅតែឆ្លៀតនាំចូលមិនខ្លាចរអាសមត្ថកិច្ចជំនាញខេត្តតាកែវដូច្នេះ។
សូមរំឭកដែរថា រឿងប្រហហុកវៀតណាមនេះ កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលត្រីប្រហុកទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រីដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


