Connect with us

សន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណីសញ្ចារកម្ម

បានផុស

នៅ

កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​ បាន​ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​KTV មួយ​កន្លែង​ដែលមានយីហោ​ ភោជនីយដ្ឋាន«​ មហាមេឃ​ » បានឃាត់ខ្លួនមនុស្សប្រុសស្រី៥៥នាក់ រួមនិងវត្ថុតាងស្រោមអនាម័យមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែលថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ “មហាមេឃ” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ) ដោយបានឃាត់ខ្លួនមនុស្សសរុប ចំនួន៥៥នាក់ (ស្រី ៣៩នាក់ ប្រុស ១៦នាក់) ចាប់យកវត្ថុតាង ស្រោមអនាម័យមួយចំនួន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យចំនួន០៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី អូសទាញ បញ្ចុះបញ្ចូលនារីជាបុគ្គលិក ឲ្យប្រព្រឹត្តអំពើពេស្យាចារ ដើម្បីពួកខ្លួនទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់បុគ្គលិកនារីទាំងនោះ និងបានបញ្ជូន បុគ្គលិកនារីចំនួន ២៣នាក់ ដែលទទួលសេវាអង្គុយកំដរភ្ញៀវព្រមទាំងប្រព្រឹត្តអំពើពេស្យាចារ ឱ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីរកសេវាផ្តល់នីតិសម្បទារជាបណ្តោះអាសន្ន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម