សន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបក្មេងទំនេីងបាន៣នាក់ ដែលបង្កហិង្សាដល់អ្នកដំណើរនៅក្រុងសៀមរាប
ក្មេងទំនើងចំនួន ៣នាក់ ត្រូវបាននគរបាលក្រុងសៀមរាប និងនគរបាលស្រុកជីក្រែង បង្ក្រាបបានជាបន្តបន្ទាប់ ខណៈពួកគេបានបង្កហិង្សាលើអ្នកដំណើរ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលផ្នែកយុត្តិធម៌ ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកជីក្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា (វាយនឹងមួកសុវត្ថិភាព) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី នៅចំណុចលើផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកសរុប០៧នាក់ទៀត ពិតជាបានធ្វើសកម្មភាព វាយទៅលើអ្នកធ្វើដំណើរពិតប្រាកដមែន។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេគេចខ្លួន។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជនសង្ស័យធ្វើសកម្មភាព ១គ្រឿង ។ ចំណែកបក្ខពួកជនសង្ស័យ កំពុងស្រាវជ្រាវបន្ត។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី៕
ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


