Connect with us

សន្តិសុខសង្គម

សិស្សស្រី ២ នាក់ ជិះម៉ូតូឆ្លងផ្លូវបុកម៉ូតូ ១ គ្រឿង ដួលចូលក្រោមរថយន្តកិនស្លាប់

បានផុស

នៅ

សិស្ស​អនុវិទ្យាល័យ​កំបូល ២ នាក់ ជិះ​ម៉ូតូ ១ គ្រឿង ឌុប​គ្នា ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ ជ្រុល​បុក​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក ១ គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល ខណៈ​នោះ​ក៏​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ទំនិញ ១ គ្រឿង ដែល​គេ​ស្គាល់​ថា​ជា​របស់​កង​ដឹកជញ្ជូន HC បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់ ក៏​បុក និង​កិន​ជនរងគ្រោះ​ស្លាប់​នៅ​ក្រោម​រថយន្ត​យ៉ាង​រន្ធត់​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៤០ នាទី ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ ៤ មុខ​ផ្សារ​កំបូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ជនរងគ្រោះ ទី​១.ឈ្មោះ ញ៉ឹក សុភាស់​បូទី ភេទ​ស្រី អាយុ ១៦ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ៧ រៀន​នៅ​អនុវិទ្យាល័យ​កំបូល មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល។ ទី២.ឈ្មោះ ច ម ក ភេទ​ស្រី អាយុ ១៤ ឆ្នាំ រៀន​ថ្នាក់​ទី ៧ ជាមួយគ្នា មាន​ទីលំនៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ២ នាក់ បាន​ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IN-2280 ឌុប​គ្នា​ឆ្លង​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក ១ គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​រេល​ពេញ​ផ្លូវ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​សណ្ដោង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 3A-2062 ជា​រថយន្ត​របស់​កង​ដឹកជញ្ជូន HC បើកបរ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​លិច​ទៅ​កើត​ទៅ​ដល់​ល្មម ហើយក៏​ត្រូវ​រថយន្ត​នោះ​បុក និង​កិន​ទាំង​មនុស្ស និង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ទាំង ២ នាក់ ក្រោម​រថយន្ត​យ៉ាង​រន្ធត់។ បន្ទាប់​មក​រថយន្ត​ខាងលើ បាន​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន និង​នាំ​យក​ទៅកាន់​ប៉ុស្តិ៍​កំបូល​ដែល​ស្ថិតនៅ​ជិត​នោះ។

ប្រភព​ដដែល​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​រថយន្ត និង​ម៉ូតូ​រក្សាទុក រង់ចាំ​ចាត់ការ​តាមច្បាប់ ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម