សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើង ០៥ នាក់ ករណីអុកឡុកតាមផ្លូវសាធារណៈ និងកាន់កាប់អាវុធខុសច្បាប់
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៥ នាក់ ពាក់ព័ន្ធករណីបង្កអុកឡុកតាមដងផ្លូវសាធារណៈ និងកាន់កាប់អាវុធខុសច្បាប់ ដោយគ្មានការអនុញ្ញាត (កាំបិតបុ័ងតោ)។

ការឃាត់ខ្លួនក្មេងទំនើងទាំងនេះធ្វើឡើងកាលពីវេលាម៉ោង ០២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវលេខ ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា។
ក្មេងទំនើងឃាត់ខ្លួនចំនួន ០៥ នាក់ រួមមាន ៖ ១.ឈ្មោះ ម៉ៅ ភា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ស្គុតបិតជញ្ជាំង ស្នាក់នៅផ្ទះលេខ ១៦ អឺ ៤ ផ្លូវ ១១១ សង្កាត់អូរឫស្សីទី ១ ខណ្ឌ ៧ មករា។ ២.ឈ្មោះ អាត ឡុងហ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំទួលពង្រ។ ៣.ឈ្មោះ អួន ណាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៤.ឈ្មោះ អួន មាស ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកលក់កាមេរ៉ា ស្នាក់នៅផ្ទះលេខ ១៩ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ៥.ឈ្មោះ លុយ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួលលេខ ៣ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០៣ គ្រឿង (ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KK-3991, ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1230, ម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-6039) , ទូរស័ព្ទដៃ ៤ គ្រឿង, ម៉ាក IPHONE 11 ពណ៌ទឹកសណ្ដែក, ម៉ាក IPHONE XS MAX ពណ៌ខ្មៅ, ម៉ាក IPHONE 7 ពណ៌ផ្កាឈូក, ម៉ាក OPPO ពណ៌ខ្មៅ ជារបស់ជនសង្ស័យ។
បច្ចុប្បន្នក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


