សន្តិសុខសង្គម
ក្មេងស្រីអាយុ៩ឆ្នាំ និង១១ឆ្នាំជាបងប្អូនបង្កើតត្រូវរថយន្ដបុកស្លាប់ពេលជិះម៉ូតូឌុបគ្នាទៅផ្សារ
ក្មេងស្រី២នាក់បានជិះម៉ូតូឌុបគ្នាទៅផ្សារទំនើបត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកប៉ើងជាច្រើនម៉ែត្រ បណ្តោយអោយបាត់បង់ជីវិតទាំង២នាក់ ហើយរថយន្តបង្កបើកគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មុខផ្សារទំនើបឡាក់គី ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាច់ញាតិជនរងគ្រោះបានអោយដឹងថា សពក្មេងស្រី ទី១មានឈ្មោះ មិត្ត ជូលី អាយុ១១ឆ្នាំ ។ សពក្មេងស្រីទី២ មានឈ្មោះ មិត្ត សុផេង អាយុ៩ឆ្នាំ។ មុនពេលកើតក្មេងស្រីទាំង២នាក់ បានសុំអ្នកផ្ទះទៅផ្សារទំនើបឡាក់គី ដែលនៅក្បែរកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះ២នាក់ ជិះម៉ូតូម៉ាក zoomerx ពាក់ផ្លាកលេខ ភ្នំពេញ 1FS- 7326 ជិះឌុបគ្នា តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុ មុខផ្សារទំនើបឡាក់គីផ្សារ ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿងមិនម៉ាកមិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿន ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឲ្យក្មេងស្រីទាំង២នាក់ត្រូវជាបងប្អូនបង្កើតស្លាប់នៅកន្លែង ហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុត្រតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវនៅពេលក្រោយដើម្បីឃាត់យកមកចាត់ការតាមនិតិវិធី៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


